បើមិនចាំបាច់កុំចេញក្រៅឱ្យសោះ! ព្រោះ១២ទីតាំងនេះសុទ្ធតែឆ្លងកូវីដ១៩

យោងតាមការផ្សព្វផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឱ្យដឹងថា គិតត្រឹម២ថ្ងៃ ពោលគឺម្សិលមិញ នឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ មានទីតាំងចំនួន១២ទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ហើយទីតាំងទាំងអស់នោះរួមមាន៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.ហាង វីនសូ (WINSOU) សាខា ផ្សារដីហុយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០១៩ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ ២នាក់បានចូលទិញឥវ៉ាន់នៅហាងនេះ។

២.ផ្សារទំនើប Cambodian Surperstore មានទីតាំងស្ថិតនៅផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ២នាក់បានទៅទិញទំនិញនៅហាងនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.ផ្សារបាយ័ន សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៣៧ សង្កាត់បឹងកេងកង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ណកក្កដា ឆ្នាំ២០២១។​មូលហេតុ៖ អ្នកជំងឺកូវីដ ២នាក់បានទៅទិញទំនិញនៅផ្សារនេះ។

៤.ផ្សារម៉ាក្រូ សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី ១០ និងទី១១ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖​ អ្នកជំងឺកូវីដ២នាក់បានទៅទិញទំនិញនៅផ្សារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.អ្នកលក់ភេសជ្ជៈតាមបណ្ដោយផ្លូវ ១៣៨ កែងផ្លូវ២៥៩ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។

៦.ហាងGOGOs ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០កក្កដា​ ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដបានទៅហូបអាហារ នៅទីតាំងខាងលើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧.ផ្សារអង្គរ(Angkor Market) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន កាលពីថ្ងៃទី១០​ កក្កដា ឆ្នាំ២១០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទិញទំនិញនៅទីតាំងខាងលើនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨.សម្រស់ខ្មែរ ដែលមានទីតាំងនៅ ផ្លូវ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២១។ មូលហេត៖ អ្នកជំងឺកូវីដ បានចូលទីតាំង​នេះ។

៩.ហាង Open Arms Beauty salon ដែលមានទីតាំងនៅផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២១។មូលហេតុ៖ អ្នកជំងឺកូវីដបានទៅហាងនេះ។

១០.អ្នកជំងឺកូវីដ១៩ ប្រាប់ថាគាត់តែងតែទៅទិញម្ហូបនៅផ្សារ ទួលគោក ក្រោយពេលចេញពីធ្វើការ មុនពេលត្រឡប់ទៅបន្ទប់ ដែលស្ថិតនៅភូមិ១៦ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១១.ហាងមីហិលកម្រិត៧ មានទីតាំងស្ថិតផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖​អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់បានទៅញ៉ាំមីហិល នៅទីតាំងមួយនេះ។

១២.ហាង Baby Care ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់បានទៅទិញទំនិញ នៅទីតាំងនេះ។

Comments are closed, but trackbacks and pingbacks are open.