ទឹកចិត្តម្ដាយឃើញហើយខ្លោចចិត្តណាស់!! ដើម្បីសុវត្ថិភាពកូន ម្តាយអាហ្វហ្គានីស្ថាន ប្រវេប្រវាបោះកូនកាត់របងលួសឱ្យទាហានជួយ (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាព​ដ៏​រន្ធត់​ខ្លោច​ចិត្ត ដែល​បង្ហាញ​ពី​ស្ត្រីៗ​នៅ​អាហ្វហ្គានីស្ថាន បាន​នាំ​គ្នា​ប្រវេប្រវា​លើក​កូនៗ​របស់​ពួកគេ​ហុច​រំលង​របង​លួស​នៅ​ព្រលាន​យន្តហោះ​កាប៊ុល ខណៈ​ពួកគេ​ស្រែក​យំ​អង្វរ​ទ័ព​អង់គ្លេស​ឱ្យ​ជួយ​សង្គ្រោះ​ពួកគេ​ចេញ​ពី​ក្រុម​តាលីបង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ប្រាប់​សារព័ត៌មាន Independent UK មន្ត្រី​កង​ទ័ព​ឆត្រ​យោង​បាន​និយាយ​ថា «ស្ត្រី​ជា​ម្ដាយ​ទាំង​នោះ​គឺ​មាន​ការ​អស់​សង្ឃឹម ។ ពួកគេ​ត្រូវ​បាន​ក្រុម​តាលីបង់​វាយ​ដំ ។ ពួក​គេ​បាន​ស្រែក​ថា «ជួយ​កូន​ខ្ញុំ​ផង!» ហើយ​បោះ​ហុច​កូន​ៗ​ពួកគេ​ឱ្យ​មក​យើង ។ ក្មេង​ខ្លះ​បាន​ធ្លាក់​លើ​របង​លួស​ទៀត​ក៏​មាន ។ រឿង​រ៉ាវ​កើត​ឡើង​នេះ គឺ​ពិត​ជា​ខ្លោច​ផ្សា​ណាស់ ។ មក​ទល់​ពេល​យប់​នេះ គ្មាន​នរណា​ម្នាក់​ក្នុង​ក្រុម​របស់​យើង​ដែល​មិន​យំ​នោះ​ទេ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​ខ្លោច​ចិត្ត​នោះ​ត្រូវ​បាន​លាត​ត្រដាង​ ស្រប​ពេល​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បាន​ហុច​កូនៗ​របស់​ពួកគេ​ឱ្យ​ទៅ​កង​ទ័ព​អាមេរិក​នៅ​ចំហៀង​មួយ​ទៀត​នៃ​ព្រលាន​យន្តហោះ ក្នុង​ក្ដី​សង្ឃឹម​ថា អាច​ជួយ​ពួកគេ​ជម្លៀស​ទៅ​កាន់​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២១ កន្លង​ទៅ មនុស្ស​ប្រមាណ​ជា ១ ៨០០ នាក់​ត្រូវ​បាន​ជម្លៀស​ក្នុង​ជើង​ហោះហើរ 10 C-17 ក្នុង​រយៈពេល ២៤ ម៉ោង ។ ជា​សរុប មនុស្ស​ប្រមាណ​ជិត ៦ ពាន់​នាក់ បាន​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន បើ​គិត​តាំង​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២១ មក ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.