លេងខ្នាតធំហើយលើកនេះ! WHO កំពុងតេស្តថ្នាំព្យាបាលកូវីដថ្មី ៣ប្រភេទ លើ៥២ប្រទេស
សមិទ្ធផលថ្នាំកម្ចាត់វីរុសកូវីដ១៩ កំពុងតែកកើតមានជាបន្តបន្ទាប់ នៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ដោយក្នុងនោះមានប្រទេសមហាអំណាចធំៗដូចជា សហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអ៊ែល ជប៉ុន … បង្ហាញមុខឈានជើងចូលប្រយុទ្ធក្នុងសមរភូមិកូវីដ១៩ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាតិឱ្យជៀសផុតពីរោគរាតត្បាតកាចសាហាវមួយនេះ។ យ៉ាងណាមិញមកទល់នាបច្ចុប្បន្នផងដែរ WHO ក៏បានសម្រេចបញ្ចេញនូវប្រភេទថ្នាំព្យាបាលកូវីដចំនួន៣ ធ្វើតេស្តសាកល្បងខ្នាតធំលើ ៥២ប្រទេស។ យោងតាមគេហទំព័រ scmp.com ចុះផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះបានបង្ហាញឱ្យដឹងថា ផ្អែកលើការសិក្សាស្រាវជ្រាវតេស្តទៅលើអ្នកជំងឺរាប់ពាន់នាក់នៅបណ្ដាមន្ទីរពេទ្យជាង ៦០០ ក្នុង៥២ប្រទេសផ្សេងគ្នានៅទូទាំងពិភពលោក គេបានសង្កេតឃើញ ថ្នាំចំនួន៣ប្រភេទដែលមានឈ្មោះថា artesunate, imatinib និង infliximab មានសក្តានុពលខ្លាំងក្លាក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់នៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩។ ប្រភពដដែលបានបន្តលើកឡើងពីប្រសាសន៍ អគ្គនាយកអង្គការសុខភាពពិភព លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានពីទីក្រុងហ្សឺណែវ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា ការតេស្តថ្នាំព្យាបាលខ្នាតធំនេះ គេឱ្យឈ្មោះថា Solidarity Plus បានសាកល្បងព្យាបាលនៅ ៥២ ប្រទេសពាក់ព័ន្ធទៅនឹងការសិក្សារកប្រភេទថ្នាំប្រឆាំងនឹងវីរុសកូវីដ១៩។ ហើយក្នុងចំណោមថ្នាំទាំង៣នោះសុទ្ធតែជាប្រភេទថ្នាំដែលគេធ្លាប់បានប្រើព្យាបាលជំងឺរួចមកហើយដោយ ថ្នាំArtesunate […]
យោងតាមគេហទំព័រ scmp.com ចុះផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះបានបង្ហាញឱ្យដឹងថា ផ្អែកលើការសិក្សាស្រាវជ្រាវតេស្តទៅលើអ្នកជំងឺរាប់ពាន់នាក់នៅបណ្ដាមន្ទីរពេទ្យជាង ៦០០ ក្នុង៥២ប្រទេសផ្សេងគ្នានៅទូទាំងពិភពលោក គេបានសង្កេតឃើញ ថ្នាំចំនួន៣ប្រភេទដែលមានឈ្មោះថា artesunate, imatinib និង infliximab មានសក្តានុពលខ្លាំងក្លាក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់នៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩។
ប្រភពដដែលបានបន្តលើកឡើងពីប្រសាសន៍ អគ្គនាយកអង្គការសុខភាពពិភព លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានពីទីក្រុងហ្សឺណែវ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា ការតេស្តថ្នាំព្យាបាលខ្នាតធំនេះ គេឱ្យឈ្មោះថា Solidarity Plus បានសាកល្បងព្យាបាលនៅ ៥២ ប្រទេសពាក់ព័ន្ធទៅនឹងការសិក្សារកប្រភេទថ្នាំប្រឆាំងនឹងវីរុសកូវីដ១៩។
ហើយក្នុងចំណោមថ្នាំទាំង៣នោះសុទ្ធតែជាប្រភេទថ្នាំដែលគេធ្លាប់បានប្រើព្យាបាលជំងឺរួចមកហើយដោយ ថ្នាំArtesunate ត្រូវបានគេប្រើសម្រាប់ព្យាបាលអ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ, imatinib សម្រាប់ជំងឺមហារីកមួយចំនួន និង infliximab សម្រាប់ជំងឺទាក់ទិននឹងប្រព័ន្ធភាពស៊ាំដូចជា ជំងឺ Crohn និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
ភ្ជាប់ជាមួយគ្នានេះដែរ WHO បានស្តែងឱ្យដឹងដែរថា តួនាទីនៃថ្នាំទាំង៣ប្រភេទនេះ ប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដទៅតាមកម្រិតថ្នាំផ្សេងៗគ្នាដោយ៖
១. ថ្នាំ artesunate ផលិតដោយ Ipca ត្រូវបានប្រើសាកល្បង ចាក់បញ្ចូលតាមសរសៃឈាមរយៈពេល ៧ ថ្ងៃ ដោយប្រើកម្រិតស្តង់ដារស្របតាមការណែនាំសម្រាប់ការព្យាបាលជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។
២. ថ្នាំ Imatinib ផលិតដោយ Novartis ត្រូវបានប្រើជាប្រភេទថ្នាំលេបក្នុងថ្ងៃរយៈពេល ១៤ ថ្ងៃ។
៣. ថ្នាំ Infliximab ផលិតដោយ Johnson and Johnson គេប្រើដើម្បីព្យាបាលជំងឺប្រព័ន្ធភាពស៊ាំចុះខ្សោយដែលត្រូវចាក់បញ្ចូលតាមសរសៃឈាមតែមួយដូសប៉ុណ្ណោះ៕
Comments are closed, but trackbacks and pingbacks are open.