អ្នកឧកញ៉ា ហុង ពីវ ក្នុងថ្ងៃខួបកំណើតកូនស្រីសំណព្វចិត្តលេង Surprise អូន រូប៊ី ឡើងរំភើបចិត្តជាខ្លាំងដល់ថ្នាក់ពោលបែបនេះថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រហែលជាស្គាល់ច្បាស់ ជាក់ជាមិនខាន អូន រូប៊ី (RUBY) នោះ ដែលជាកូនស្រី សំណព្វចិត្ត របស់ អ្នកឧកញ៉ា ហុង ពីវ។ ហើយនៅពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ សម្រស់ អូន រូប៊ី ពិតជាស្រស់ស្អាត និងធំប្លែកជាមុនឆ្ងាយណាស់។ ដោយឡែក ថ្មីៗនេះដែរប្រិយមិត្តដែលជាហ្វេនៗ បានបង្ហោះរូបភាពជាច្រើនសន្លឹក

ដែល អូន រូប៊ី ដែលថតជាមួយម្តាយ ហើយភ្ជាប់សារបញ្ជាក់បន្ថែមថា «ថ្ងៃនេះ សប្បាយចិត្តខ្លាំងណាស់ដែលបានផាត់មុខជូន អូន រូប៊ី កូនរបស់ ឧញ៉ា ហុងពីវ ម្ចាស់បុរីពិភពថ្មី អូន រូប៊ី cute មែនទែន គួរអោយស្រលាញ់ណាស់ សំខាន់ប្រាប់ខ្ញុំជួយផាត់មុខអោយ អូនៗ ស្អាតៗ cute ៗ»។ដោយឡែក នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ នេះ

អូន Ruby មានអាយុ ៦ឆ្នាំហើយ ពិសេសប៉ាៗ បានធ្វើកម្មវិធីខួបកំណើតតូចមួយជុំគ្រួសារ មើលទៅសប្បាយដល់ហើយ។ អ្នកឧកញ៉ា ហុង ពីវ បានភ្ជាប់សារខ្លីមួយបញ្ជាក់ ៖ «ជំរាបសួរបងៗ​ ឆ្នាំនេះRuby​ អាយុ6ឆ្នាំហើយ!!!»។ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕

Comments are closed, but trackbacks and pingbacks are open.