ស្ដាប់ឮទេ? ហ៊ិន ចាន់នីរ័ត្ន ហៅ សេង មង្គល ប្តីពេញៗមាត់នៅមុខវីដេអូឡាយ ឮហើយ ធ្វើឲ្យហ្វេនៗ ឡើងអៀនជំនួស

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសនោះអ្នកគាំទ្ររបស់ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្តែងប្រុស សេង មង្គល ពិតជាបានជ្រាប់ហើយថា មួយរៈពេលចុងក្រោយមកនេះ តារាប្រុសស្រីមួយគូនេះ តែងធ្វើការឡាយវីដេអូជាមួយគ្នា និងបញ្ចេញសកម្មភាពផ្សេងៗ ពោលពាក្យសម្តីផ្អែមល្ហែមជាមួយគ្នា ធ្វើឲ្យមហាជនជាច្រើនបានដាក់ការសងសង្ស័យថា អ្នកទាំងពីរកំពុងតែលួចបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកឬយ៉ាងណានោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ភាពស្និទ្ធស្នាលរបស់តារាប្រុសស្រីមួយគូនេះ តារមយៈសកម្មភាពសផ្សេងៗយ៉ាងស្អិតល្មួតនឹងគ្នាបែបនេះណាស់ ស្របពេលដែលមហាជនជាច្រើនកំពុងតែស្រលាញ់គូអ្នកទាំងពីរខ្លាំង និងគាំទ្រចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាពេលថ្មីៗមកនេះ ពិធីការិនីរូបស្រស់ និង តារាសម្តែងប្រុសសង្ហារូបនេះ កាន់តែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន កាន់តែចាប់អារម្មណ៍ និងរំភើបចិត្តខ្លាំទៀត ក្រោយពីបានមើលវីដេអូខ្លីមួយ ដែលជាវីដេអូកាត់តពីការឡាយហ្វេសប៊ុករបស់ទាំងពីរនោះ ដែល កញ្ញា ហ៊ិន ចាន់នីរ័ត្ន ហៅ លោក សេង មង្គល ប្តីឡើងពេញៗមាត់ ខណៈដែលពេលកំពុងឆ្លើយឆ្លង ខំមិន ជាមួយអ្នកគាំទ្រ ដែលធ្វើឲ្យអ្នកគាំទ្រស្ដាប់ឮហើយចង់លើសជាតិស្ករគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូខ្លីមួយនោះដែរ កំពុងតែត្រូវបានបណ្តាអ្នកគាំទ្ររបស់តារាទាំងពីរនេះ ធ្វើការចែករំលែកពាសពេញបណ្តាញសង្គម ទាំងក្នុងហ្វេសប៊ុក និង Tik Tok ព្រមទាំងបានភ្ជាប់ជាមួយសារបង្ហាញនូវអារម្មណ៍រំភើប និងអៀនជំនួសអ្នកទាំងពីរផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Comments are closed, but trackbacks and pingbacks are open.