មាន​រឿងអីចេះ! សូដា នីតា ព្រមាន សឿ សុធារ៉ា ថាដីកាកោះ ឬប៉ូលិស នឹងទៅដល់កន្លែងថត បើមិនចេញមុខដោះស្រាយ

កម្សាន្ត៖នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា នេះ ផ្ទុះការភ្ញាក់ផ្អើលថ្មីមួយទៀតនៅក្នុងរង្វង់អ្នកសិល្បៈដែលតារាសម្ដែងស្រីមានវ័យស្របាលគ្នា គឺអ្នកនាង សឿ សុធារ៉ា និងអ្នកនាង សូដា នីតា ចាប់ផ្ដើមពាក់មុខយក្សដាក់គ្នា ដោយប្រើពាក្យសម្ដីគ្រោធគ្រាតដាក់គ្នា។

ត្បិតថា តារាសម្ដែង សូដា នីតា ព្រមានអ្នកនាង សឿ សុធារ៉ា ថានឹងមានប៉ូលិសហៅចូលប៉ុស្ដិ៍ ឬមានដីកាពីតុលាការទៅនាំខ្លួន សឿ សុធារ៉ា ដល់កន្លែងថតតែម្ដង បើមិនព្រមចូលខ្លួនដោះស្រាយ នៅលើបណ្ដាញសង្គម ដោយមិនបានបញ្ជាក់ពីមូលហេតុក្ដី ក៏គេអាចកាត់ស្មានបានថា រឿងរ៉ាវអាចកើតចេញពីលុយកាក់ ដោយកន្លងទៅ សុធារ៉ា ធ្លាប់មានបញ្ហាជាមួយកូនតុងទីន។
សូដា នីតា៖”សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្ស មិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់! ការទ្រាំរបស់មនុស្ស គឺ មានកំណតអ្នកនាងប្អូន”។

គិតត្រឹមម៉ោង២ រសៀលថ្ងៃទី២ ខែវិច្ឆិកា នេះ Sabay មិនទាន់ទាក់ទងតារាសម្ដែង សូដា នីតា ដើម្បីលម្អិតព័ត៌មាននេះនៅឡើយទេ។ រីឯតារាសម្ដែង សឿ សុធារ៉ា ក៏មិនទាន់អាចទាក់ទងដើម្បីបកស្រាយជុំវិញការប្រកាសឲ្យអ្នកនាងចូលខ្លួនដោះស្រាយជាមួយអ្នកនាង សូដា នីតា នៅឡើយដែរ។សូមរំលឹកថា តារាសម្ដែងស្រីវ័យជ្រេ សឿ សុធារ៉ា ធ្លាប់អ្នករកស៊ីអនឡាញ និងមិត្ដសិល្បៈខ្លះដែលអះអាងថា ខ្លួនជាកូនតុងទីនរបស់អ្នកនាង សឿ សុធារ៉ា បានទម្លាយថា សឿ សុធារ៉ា មិនទាន់បានទូទាត់ប្រាក់ជូនពួកគាត់ជាច្រើនម៉ឺនដុល្លារ តាមរយៈការលេងដេញតុងទីន។

ទាក់ទងរឿងតុងទីន នេះដែរ អ្នកនាង សឿ សុធារ៉ា ផ្ទាល់ ក៏ធ្លាប់ទម្លាយថាតារាកំប្លែង ខ្ញុង ក៏មានជំពាក់លុយនាងដែរ ទើបនាងមិនអាចបង្វិលលុយទៅកូនតុងទីនដទៃទៀតបាន ប៉ុន្ដែអ្នកនាងខ្ញុងបដិសេធរឿងនេះភ្លាម ហើយពេលនោះអ្នកនាង សឿ សុធារ៉ា ក៏ចេញមុខសុំទោសខ្ញុងភ្លាមៗ ដោយថាខ្ញុងបានទូទាត់រួចហើយ៕

Comments are closed, but trackbacks and pingbacks are open.