ស្ទាយរៀបចំម៉ូតសក់ អោយសាកសម នឹងទម្រង់មុខរបស់អ្នក
ចំពោះម៉ូតសក់ វាជាការទាក់ទាញមួយ សម្រាប់ក្រសែភ្នែកអ្នកដទៃ ប៉ុន្តែប្រសិនបើអ្នករៀបចំ ម៉ូតសក់អត់សមនឹងទម្រង់មុខ ក៏អាចធ្វើអោយ សម្រស់អ្នក បាត់បង់តាមនឹងដែរ។ ខាងក្រោមជាម៉ូតសក់ខ្លះៗ ដែលសាកសមជាមួយ នឹងទម្រង់មុខរបស់អ្នក៖
១) មុខពងក្រពើ៖ អ្នកពិតជាសំណាង ដែលមានទម្រង់មុខបែបនេះ ដូច្នេះគ្រប់ម៉ូតសក់ ទាំងអស់គឺសាកសមនឹងអ្នក ទាំងសក់វែង រឺខ្លីក៏ដោយ។
២) មុខមូល៖ ម៉ូតសក់របស់អ្នកគឺសាកសមជាមួយ សក់វែងដែល កាត់សក់ពីមុខចំហៀងបន្តិច ពីព្រោះអាចធ្វើអោយ បាំងមុខមូលរបស់អ្នកបាន។ ជាពិសេសអ្នកក៏អាច មូលសក់រួញតិចៗ រួចចងមកចំហៀងមើលទៅ ក៏ស្អាតម៉្យាងដែរ។ ប៉ុន្តែជៀសវាងកាត់សក់ខ្លី ដូចសក់ប្រុសអោយសោះ រឺក៏កាត់សក់សេះ វាកាន់តែធ្វើអោយ ឃើញមុខមូលខ្លាំង។
៣) មុខជ្រុង៖ ចំពោះអ្នកមុខជ្រុង ត្រូវតែរក្សាសក់ អោយវែងជានិច្ច និងពុះសក់ ចំកណ្តាលបន្តិច។ ជាមួយគ្នានោះដែរ អ្នកមុខជ្រុង មិនត្រូវកាត់សក់ខ្លី រឺធ្វើម៉ូតសក់ ចងឡើងលើទាំងអស់នោះទេ ពីព្រោះអាចឃើញ មុខអ្នកកាន់តែផត និងជ្រុងទៅៗ។
៤) មុខរាងបេះដូង៖ ចំពោះមុខរាងបេះដូង មានចង្ការរាងស្រួច ដូច្នេះអ្នកអាចធ្វើម៉ូតសក់រួញតិចៗបែបទឹករលក និងសក់ត្រូវតែវែងល្មម ត្រឹមស្មារ ដើម្បីសាកសមនឹងមុខបេះដូងនេះ។ គួរតែជៀសវាងកាត់សក់ ត្រឹមស្លឹកត្រចៀក រឺក៏លើកចងសក់ មកចំហៀង ព្រោះវាកាន់តែធ្វើអោយឃើញ ចង្កាអ្នកស្រួចខ្លាំងទៅៗ។
៥) មុខរាងត្បូងពេជ្រ៖ ចំពោះម៉ូតសក់ដែលសាកសមនឹង ទម្រង់បែបនេះ គឺសក់វែង រួញតិចៗ។ រីឯម៉ូតសក់ ដែលមិនសមនឹងមុខនោះ គឺម៉ូតសក់ខ្លី ដូច្នេះអ្នកមិនគួរកាត់សក់ និងធ្វើម៉ូតសក់ លើកឡើងទៅលើនោះទេ។
ទាំងនេះជាម៉ូតសក់ ដែលសាកសមនឹងទម្រង់មុខរបស់អ្នក ដូច្នេះប្រសិនបើអ្នក មានទម្រង់មុខដូចទៅនឹងចំនុចខាងលើនេះ អ្នកអាចអនុវត្ត និងរៀបចំសក់សារជាថ្មី ដើម្បីអាចទទួលបានភាពស្រស់ស្អាតបាន។
Comments are closed, but trackbacks and pingbacks are open.