តិចនិក សំរាប់ថែរក្សាស្បែក ចំពោះអ្នកដែលមានស្បែក ស្ងួត ស្រអាប់
ការថែរក្សាស្បែក ជារឿងមួយដែលចាំបាច់ សំរាប់សុខភាពស្បែក និង សម្រស់ ព្រោះបើស្បែកស្អាត ភ្លឺថ្លា នោះក៏ជួយបង្កើននូវ សម្រស់មួយកំរិតទៀតផងដែរ។
ទាំងនេះជាវិធីងាយៗ និងចំណុចល្អៗ សំរាប់ចែកជូនដល់ប្រិយមិត្ត អោយបានជាចំណេះ និង ការអនុវត្តផងដែរ។
តិចនិកខាងក្រោមនេះ ជាជំនួយដល់អ្នក ដែលមានបញ្ហាស្បែកស្ងួត ក្រហមស្រអាប់ និង មិនមានភាពស្រទន់។
១. គួរតែមានខ្យល់ចេញចូល អោយបានគ្រប់គ្រាន់ ក្នុងបន្ទប់របស់អ្នក ឬក៏អាចប្រើ ជាម៉ាស៊ីនចំហាយទឹក ដែលធ្វើអោយបន្ទប់អ្នក មានសំណើម រាល់ពេលវេលា។
២. ប្រើផលិតផលថែរក្សាស្បែកអោយបានត្រឹមត្រូវ។ ប្រសិនជាអ្នកប្រើនូវ សាប៊ូដុសខ្លួន ដែលមានក្លិន ផ្លែឈើ ឬ ក្លិនផ្កាផ្សេងៗ ត្រូវដឹងថា សារធាតុគីមី នៃក្លិនទាំងនោះ អាចធ្វើអោយស្បែកអ្នកស្ងួត ដូច្នេះហើយគួរតែ ប្រើប្រាស់នូវ ផលិតផលដែលធ្វើពីធម្មជាតិទើបជាការប្រសើរ។
៣. ប្រើប្រេងធម្មជាតិ មកលាបលើស្បែកអោយបានរលោង ទន់ល្អ។ លោកអ្នកអាច ជ្រើសរើស នូវប្រភេទ ប្រេងអូលីវ ប្រេងដូង ឬ ក៏ប្រេងផ្កាកូលាប ក៏បាន។
៤. ប្រើឡេ ជាប្រចាំ និង ជ្រើសរើសឡេ ដែលជួយផ្ដល់សំណើម ដល់ស្បែក។ពេលវេលាដែល គួរតែលាបឡេនោះ គឺបន្ទាប់ពីងូតទឹក ព្រោះឡេ អាចជ្រាបចូលស្បែកបានល្អ។
៥. ផឹកទឹកអោយបានច្រើន នឹងមិនធ្វើអោយស្បែកអ្នកស្ងួត។
៦. ទទួលទានផ្លែឈើ និងបន្លែ អោយបានច្រើន ព្រោះវាសំបូរទៅដោយ វីតាមីន ច្រើនប្រភេទ ដែលជួយដល់សុខភាពស្បែកនិង រាងកាយ។
៧. មិនគួរងូតទឹក ជាមួយទឹកក្ដៅពេក ឬ ត្រជាក់ពេកនោះឡើយ។ ទឹកក្ដៅឧណ្ឌៗ ល្មម សាកសមសំរាប់ អ្នកដែលមានស្បែកស្ងួត។
សាកល្បងនូវវិធីខាងលើ នោះលោកអ្នកនឹងពេញចិត្តជាមួយនឹង លទ្ធផល។
Comments are closed, but trackbacks and pingbacks are open.