៨គន្លឹះ ក្នុងការផាត់មុខ បែបធម្មជាតិ និងស្រស់ស្អាត ជារៀងរាល់ថ្ងៃ
ជារៀងរាល់ថ្ងៃ មានមនុស្សស្រីមិនតិចនាក់ នោះទេ ដែលចង់បានរូបសម្ភស្សស្រស់ស្អាត នៅពេលដែលដើរចេញទៅខាងក្រៅ ជាពិសេស ការតុបតែងមុខ យ៉ាងណា កុំឲ្យដិត ឬ ស្រាលពេកនោះ។
ជាមួយគ្នានេះ ដើម្បីទទួលបាន នូវការផាត់មុខ ដែលមានលក្ខណៈជាធម្មជាតិ ជារៀងរាល់ថ្ងៃ មិនក្រាស់ ឬស្ដើងពេកនោះ និងងាយស្រួល ចូលទៅក្នុងចំនោម សង្គម នោះប្រិយមិត្ដនារី អាចអនុវត្ដន៍ នូវវិធី ទាំង ៨យ៉ាងដូច ខាងក្រោមនេះ៖
១. លាងសំអាតមុខ៖ ដើម្បីទទួលបាននូវ ភាពស្រស់ស្អាត និងកំចាត់អស់នូវ លំអងធូលី នៅលើផ្ទៃមុខ អ្នកទាំងអស់គ្នា ត្រូវតែធ្វើការលាងសំអាត ជាមុន មុននឹងចាប់ផ្ដើមតុបតែងមុខ ដែលអាចលាងជាមួយនឹង ទឹកក្ដៅខណ្ហៗ ឬជាមួយនឹង ហ្វមលាបមុខ ។
២. លាបឡេការពារកម្ដៅថ្ងៃ៖ ជាការពិតណាស់ ការដើរចេញមកក្រៅ គឺជៀសមិនផុតពី ការត្រូវកម្ដៅថ្ងៃនោះទេ ជាពិសេស កម្ដៅទាំងនេះ អាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពស្បែកមុខ យ៉ាងខ្លាំង។ ដូចនេះ អ្នកគួរតែ លាបឡេណា ដែលមានប្រសិទ្ធភាពក្នុងការពារកម្ដៅថ្ងៃ ដែលមានយ៉ាងហោចណាស់ SPF ១៥ ។
៣.លាបម្សៅសម្រាប់ បិទបាំងផ្នែកខ្មៅ (Concealer)៖ ជាធម្មតា នៅពេលដែល អ្នកគេងមិនគ្រប់គ្រាន់ អ្នកប្រាកដជាមាន ស្នាមខ្មៅនៅខាងក្រោមភ្នែក ជាក់ជាមិនខាន ដូចនេះ អ្នកគួរតែប្រើប្រាស់ ម្សៅសម្រាប់បិតបាំងផ្នែកខ្មៅ ជួនកាលអ្នកអាចលាប ត្រង់ចំនុចផ្សេងនៅលើផ្ទៃមុខ ដែលមានស្នាមខ្មៅ។
៤. ម្សៅ ហុយ ៖ អ្នកអាចប្រើប្រាស់បន្ថែមទៅលើ ផ្ទៃមុខ ដើម្បីទទួលបាន ភាពស្រស់ស្អាតមួយកម្រិតទៀត។
៥.ផាត់ថ្ពាល់៖ ថ្ពាល់ពណ៌ផ្កាឈូកព្រឿងៗ គឺជាផ្នែកមួយ ដែលទាក់ទាញផងដែរ ដោយមិត្ដនារីគ្រាន់តែ ផាត់ថ្ពាល់ស្ដើងៗ អាចជាពណ៌ផ្កាឈូក ឬពណ៌ផ្សេងៗ ដែលស៊ីទៅនឹង ពណ៌ស្បែកមុខលោកអ្នក។
៦. ផាត់ត្របកភ្នែក , ខ្មៅដៃគូសភ្នែក៖ គ្រាន់តែប្រើពណ៌រាង ក្រាស់ជាស្បែកមុខអ្នក បន្ដិចផាត់លើ ត្របកភ្នែក និងប្រើខ្មៅដៃគូសភ្នែក បន្ដិចផងដែរ ដែលរបៀបគូសភ្នែកនេះ កំពុងតែមានការពេញ និយមជាខ្លាំង ក្នុងសម័យបច្ចុប្បន្ននេះ។
៧. លាបក្រែម ៖ បន្ថែមសម្រស់ទៅលើ បបូរមាត់ ដើម្បីផ្ដល់ជាការទាក់ទាញ និងនេះជា វិធីសាមញ្ញមួយ ដែលមនុស្សស្រីគ្រប់គ្នា គួរតែអនុវត្ដន៍។
៨.ម៉ាស្ការ៉ា៖ នេះជាវិធីចុងក្រោយ ដោយមិត្ដនារីគ្រាន់តែ ប្រើប្រាស់ ម៉ាស្ការ៉ា លាបទៅលើរោមភ្នែក ដើម្បីបន្ថែមសម្រស់ ទៅលើរង្វង់ភ្នែក។
មិត្ដនារី អាចសាកល្បង នូវវិធីខាងលើ ដោយសារតែមិនត្រូវការចំណាយពេល ច្រើន និងមានភាពងាយស្រួល ជាពិសេស មានលក្ខណៈជាធម្មជាតិ៕
Comments are closed, but trackbacks and pingbacks are open.