អ្នកជំនាញ ប្រាប់ពី គន្លឹះពិសេស ព្យាបាល អាការក្អក ដែលមាន ប្រសិទ្ធភាព បែបធម្មជាតិ
អង់គ្លេស៖ ជាធម្មតានៅពេល ដែលប្រិយមិត្ត មានអាការៈ ក្អក អ្នកទាំងអស់គ្នា តែងតែរកថ្នាំ ឬក៏ទឹកស៊ីរ៉ូ ផឹកដើម្បីព្យាបាល អាការមួយនេះ មែនទេ? តែថ្ងៃនេះខ្មែរឡូត នឹងប្រាប់ពីវិធី ព្យាបាលតាមបែប បុរាណមួយដែល ងាយៗនិងមាន ប្រសិទ្ធិភាពយ៉ាងល្អ ផងដែរ។
វិធីនេះគឺ យកក្រូចឆ្មា មកច្របាច់លាយ ជាមួយនិងទឹកឃ្មុំ យកមកផឹក ដែលអាចជួយ សម្រួលនិង ព្យាបាលអាការក្អក ហើយវាក៏មានភាព ងាយស្រួលផងដែរ ព្រោះថា គ្រឿងផ្សំទាំងនេះ សុទ្ធតែអាចរកបាន នៅតាមផ្ទះទាំងអស់ និងមិនសូវជា ខ្ជះខ្ជាយប្រាក់កាស ច្រើនសម្រាប់ ការចំណាយទិញ ឱសថមកព្យាបាល ទៀតផង។
ម្យ៉ាងវិញទៀត សេវាកម្មសុខភាពជាតិ របស់ប្រទេស អង់គ្លេស បានលើកឡើងថា “មានភស្តុតាង តិចតួចណាស់ ដែលយើងអាច យកមក បញ្ជាក់បានថា ថ្នាំក្អកទាំងនោះ វាពិតជាមាន ប្រសិទ្ធិភាពមែន បើទោះបីជា គ្រឿងផ្សំមួយចំនួន វាអាច នឹងជួយ ព្យាបាល ទៅលើអាការៈ ដែលទាក់ទងនឹង ការក្អក ការតឹងច្រមុះ និង គ្រុនក្តៅ ជាដើមនោះ”។
លើសពីនេះទៀត លោក Dr. Tim Ballard អនុប្រធាននៃ មហាវិទ្យាល័យ Royal ជំនាញផ្នែកជំងឺទូទៅ បានបញ្ជាក់ថា “មិនប្រាកដថា ថ្នាំក្អកឬក៏ ទឹកស៊ីរ៉ូ ទាំងនោះមាន ប្រសិទ្ធិភាព អាចព្យាបាលអាការៈ ក្អក បានភ្លាមៗនោះទេ ពេលខ្លះពួកវាគ្រាន់ តែអាចជួយ សម្រាលអាការៈជម្ងឺ តែប៉ុណ្ណោះ”។ គាត់បាន បន្ថែមទៀតថា “ទោះបីជា ពពួកថ្នាំទាំងនោះ មិនសូវមានប្រសិទ្ធិភាព យ៉ាងណាក៏ដោយ តែពួកវា ក៏អាចជួយសម្រួល និងកាត់បន្ថយ អាការៈក្អក និងម្យ៉ាងវិញទៀត ពួកវាសុទ្ធតែ ត្រូវបានត្រួតពិនិត្យ និងបញ្ជាក់ថា មិនបាន ប៉ះពាល់ដល់សុខភាព មនុស្សនោះទេ”។
សរុបមកវិញ ការប្រើប្រាស់ ឱសថដូចជា ថ្នាំឬក៏ទឹកស៊ីរ៉ូក្អក គឺជារឿងត្រឹមត្រូវ តែវាត្រូវចំណាយ លុយគួរសម ផងដែរក្នុងការ ទិញថ្នាំទាំងនោះ ដូច្នេះប្រិយមិត្តអាច សាកល្បងប្រើ វិធីខាងលើ ដែលងាយស្រួល មានភាពសំន្សំសំចៃ នៅពេលណា ដែលអ្នកមាន អាការៈក្អក វិញមើលថា តើវាមានប្រសិទ្ធិភាព យ៉ាងណាដែរ៕
តើមានប្រិយមិត្ត ណាធ្លាប់សាកល្បង វិធីមួយនេះទេ?
Comments are closed, but trackbacks and pingbacks are open.