ឧស្សាហ៍ត្រជាក់ចុងដៃ ចុងជើងអាចមកពីកង្វះវីតាមីន និងរ៉ែទាំងនេះ

គ្នាយើង​មួយ​ចំនួន​ងាយ​នឹង​មាន​អាការៈ​ត្រជាក់​ចុង​ដៃ ចុងជើង​ទោះ​បី​​អាកាសធាតុ​មិន​បាន​ចុះ​ត្រជាក់​ក៏​ដោយ។ មូលហេតុ​បង្ក​នៃ​អាការៈ​អាច​បង្ក​បញ្ហា​សុខភាព​ផ្សេងៗ​ ហើយ​ក៏អាច​​បង្ក​ឡើង​ដោយ​កង្វះ​ពពួក​វីតាមីន និង​ជាតិរ៉ែ​មួយ​ចំនួន​ផង​ដែរ​។
១. ជាតិ​ដែក
ត្រជាក់​ចុង​ដៃ ចុងជើង​អាច​បង្ក​មក​ពី​កង្វះ​ជាតិ​ដែក។ មនុស្ស​ពេញ​វ័យ​ជា​មធ្យម​ត្រូវ​ការ​ជាតិ​ដែល​ពី​៨​ទៅ​១៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​ច្រើន​ជាង​ ២៧​មិល្លីក្រាម។ នៅ​ពេល​ទទួល​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ គ្រាប់​ឈាម​ក្រហម​នឹង​មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និងចុង​​ជើង។ ដើម្បី​ជួយ​ដល់​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់ យើង​អាច​ញ៉ាំ​ថ្លើម​សត្វ អយស្ទ័រ និង​ស្ពៃ​ពួយឡេង​ជាដើម។
២. វីតាមីន B-12
ការ​ទទួល​បាន​វីតាមីន B-12 មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើងដែរ​។ យើង​ត្រូវ​ការ​វីតាមីន​នេះ​ ២,៤​មីក្រូក្រាម​រាល់ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​២,៦​មីក្រូក្រាម។ រោគសញ្ញា​ផ្សេងៗ​នៅ​ពេល​មាន​កង្វះ​វីតាមីន B-12មាន​ដូចជា​អស់កម្លាំង ពិបាក​ក្នុង​ការ​ទប់​លំនឹង ជំងឺ​ស្លេក​ស្លាំង ពិបាក​ដកដង្ហើម និង​ឈឺ​មាត់។ អាហារ​ដែល​មាន​វីតាមីន B-12​មាន​ដូចជា​សាច់ត្រី គ្រឿង​ក្នុង ស៊ុត និង​ផលិតផល​ទឹក​ដោះគោ​ផ្សេងៗ។
៣. វីតាមីន B3 (Niacin)
ជំងឺ Raynaud’s កើត​ឡើង​នៅ​ពេល​ដែល​ឈាម​រត់​មិន​ស្រួល និង​បង្ក​ឲ្យ​មាន​អាការៈ ត្រជាក់​ចុង​ដៃ ចុង​ជើង។ នេះ​មក​ពី​ការ​រួម​តូច​នៃ​សរសៃ​អាកទែរ​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ការ​ទទួល​បាន​វីតាមីន B3 ១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​បញ្ហា​ត្រជាក់ចុងដៃចុងជើង។ យើង​អាច​ទទួល​បាន​វីតាមីន​នេះ​ពី​សាច់​មាន់ សាច់​ត្រី និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម។
៤. ម៉ាញេស្យូម
ការ​ទទួល​បាន​ម៉ាញេស្យូម​គ្រប់គ្រាន់​អាច​ព្យាបាល​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើង​បាន។ សម្រាប់​ស្ត្រី​ត្រូវការ​រហូត​ដល់ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​បុរស ៤០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ យើង​អាច​ទទួល​បាន​ម៉ាញេស្យូម​បន្ថែម​តាមរយៈ​ការ​ញ៉ាំ​តៅហ៊ូ គ្រាប់ធញ្ញជាតិ គ្រាប់​ផ្លែឈើ (nuts) ដំឡូងបារាំង​ដុត សារាយ​សមុទ្រ និង​បន្លែ​ស្លឹក​ពណ៌​បៃតង។

Comments are closed, but trackbacks and pingbacks are open.