គន្លឹះសាមញ្ញ ទាំង៥យ៉ាង ជួយការពារកុំអោយ កើតមុនលើផ្ទៃមុខបាន
ផ្ទៃមុខជារឿងមួយ ដ៏សំខាន់ ដែលមនុស្សគ្រប់រូប មិនថាស្រី រឺក៏ប្រុស តែងតែប្រាថ្នាចង់បាន ផ្ទៃមុខ ស្រស់ស្អាតរលោង និងគ្មានមុន។ ចុះតើអ្នកដឹងទេថា ធ្វើយ៉ាងណា ទើបការពារ កុំអោយកើតមុនបាន?
១) សម្អាតមុខ៖ វាជារឿងមួយដ៏សំខាន់ ដែលអ្នកគួរតែ សម្អាតផ្ទៃមុខរបស់អ្នក នៅពេលក្រោកពីគេង និងមុនពេលចូលគេង។ ប៉ុន្តែពេលខ្លះ អ្នកក៏ត្រូវការលាងសម្អាតមុខ ច្រើនដងជាងនេះ ក៏បានដែរ។ ចំពោះវិធីការពារ បញ្ហាមុន គឺអ្នកគួរតែលាងមុខ យ៉ាងតិច២ទៅ៣ដង ក្នុងមួយថ្ងៃ ពីព្រោះវាអាចជួយអោយ ផ្ទៃមុខមានសំណើម និងលាងពពួកបាក់តេរីចេញ ដែលជាប់ នឹងផ្ទៃមុខរបស់អ្នក។
២) កក់សក់របស់អ្នក៖ ចំពោះផលិតផលគីមី មួយចំនួន ដែលអ្នកយកមកធ្វើម៉ូតសក់ វាអាចបង្កអោយអ្នក កើតមុនបាន។ ផលិតផលទាំងនេះ វាធ្វើអោយស្បែក ទៅជារលាក និងក្រហាយលើផ្ទៃមុខអ្នកបាន។ អ្វីដែលប្រសើរនោះ អ្នកគួរតែកក់សក់របស់អ្នក យ៉ាងតិចអោយបានមួយដង ក្នុង១សប្តាហ៍។ ប៉ុន្តែគឺអាស្រ័យលើ ស្ថានភាពសក់របស់អ្នក ជួនកាលអ្នកអាច កក់សក់ជារៀងរាល់ថ្ងៃ ក៏បានដែរ។ បន្ថែមពីនោះទៅទៀត កុំអោយផលិតផលគីមីទាំងនោះ ទៅប៉ះជាមួយស្បែកមុខ អ្នកអោយសោះ រឺក៏អ្នកអាចដាក់ កន្សែងគ្របមុខ ពេលអ្នកធ្វើម៉ូតសក់ ដើម្បីជួយការពារ ផលិតផលជាតិគីមី ទាំងនោះ ជាប់ស្បែកមុខរបស់អ្នក។
៣) ពិសារទឹកអោយបានច្រើន៖ ទឹក គឺសារៈសំខាន់ណាស់ ក្នុងការជួយកច្ចាត់ជាតិ ពុលចេញពីខ្លួនអ្នក និងវាអាចជួយទប់ស្កាត់បញ្ហាកើតមុន បានដែរ។ ដូច្នេះអ្នកគួរ តែពិសារទឹក អោយបានច្រើន អោយបានយ៉ាងតិច៨កែវ ក្នុងមួយថ្ងៃ ដើម្បីអាចជួយ អោយស្បែករបស់អ្នក មានសំណើម និងការពារបញ្ហាមុនបានទៀត។
៤) បន្ថយអារម្មណ៍តានតឹង៖ ដូចអ្នកបានដឹង ស្រាប់ហើយថា ចំពោះអារម្មណ៍តានតឹង វាជាហេតុផលមួយ ដែលធ្វើអោយ ស្បែករបស់អ្នក មានបញ្ហាបាន ជួនកាលអាចបង្កទៅ ជាការកើតមុនជាដើម។ ដូច្នេះអ្នកគួរ កាត់បន្ថយអារម្មណ៍ តានតឹង រឺ តប់ប្រមល់ទាំងនោះចេញ ដើម្បីអាចជួយអោយ ស្បែកមុខរបស់ អ្នកស្រស់ថ្លា និងអាចទប់ស្កាត់ បញ្ហាមុនបានផងដែរ។
៥) លាងសម្អាតដៃរបស់អ្នក៖ ប្រហែលជាអ្នក មិនដែលចាប់អារម្មណ៍ ខ្លួនឯងថា ក្នុងមួយថ្ងៃ អ្នកប៉ះមុខ យ៉ាងតិចក៏១០ ទៅ២០ដងដែរ។ ជាពិសេសនោះ អ្នកមិនដឹងថាមេរោគផ្សេងៗ ក៏អាចឆ្លងតាមដៃរបស់អ្នក ទៅស្បែកមុខរបស់អ្នកបាន។ ដូច្នេះវិធីដ៏ល្អបំផុត ក្នុងការទប់ស្កាត់ កុំអោយកើតមុនបាននោះ គឺឧស្សាហ៍លាងសម្អាតដៃ របស់អ្នកអោយស្អាតជានិច្ច។
ទាំងនេះជាគន្លឹះមួយចំនួន ក្នុងការថែទាំស្បែកមុខរបស់អ្នក កុំអោយកើតមុនបាន។
Comments are closed, but trackbacks and pingbacks are open.