អាហារទាំង៤មុខនេះ មិនគួរឲ្យក្មេង អាយុក្រោម១ឆ្នាំញុំា បើមិនចឹងទេ ប្រយ័ត្នគ្រោះថ្នាក់
ការដែលថែទាំ និងចិញ្ចឹមបីបាច់ កូនឲ្យមានសុខភាពល្អមិនមែនជារឿង ដែលងាយស្រួលប៉ុន្មានទេ ឳពុកម្តាយ ត្រូវចំណាយទាំងចិត្ត គំនិតនិងពេលវេលាជាច្រើនណាស់។
ក្នុងនោះ របបអាហារប្រចាំថ្ងៃរបស់កូនៗជារឿង ដ៏សំខាន់មួយ ឳពុកម្តាយគ្រប់រូប តែងតែចង់កូនៗ អាចញុំានូវអាហារត្រឹមត្រូវមានអត្ថប្រយោជន៍ ចំពោះសុខភាពរបស់ពួកគេ។ ក្នុងពេលបច្ចុប្បន្នក្មេងៗ ពិតជាមានការញុំារើសចំណីខ្លាំង ពីមុនអាហារសម្រាប់ក្មេងៗ គឺមានបបរ តែបើសិនញុំាតែបបរសុទ្ធពួកគេនឹងមិនអាច ទទួលបាននៅវីតាមីន គ្រប់គ្រាន់សម្រាប់ជួយដល់ ការលូតលាស់របស់ពួកគេនោះទេ។
ដូច្នេះហើយ ទើបក្នុងពេលបច្ចុប្បន្នមានឳពុកម្តាយជាច្រើន តែងតែខំស្វែងរក នៅរបបអាហារថ្មី ដែលសម្បូរទៅដោយវីតាមីនអាចជំនួសបបរដែលអាច ធ្វើឲ្យកូនៗ ញុំាបានច្រើន ដើម្បីឆាប់ធំធាត់ជាងមុន។ តែក្នុងនោះ អ្នកអាណាព្យាបាល ក៏ត្រូវតដឹងផងដែរថា របបអាហារមួយចំនួន មិនមែនជួយដល់ការលូតលាស់និង ភាពវ័យឆ្លាតរបស់ក្មេងនោះទេ តែវាបែរជាអាច បង្កទៅជាគ្រោះថ្នាក់ ទៅកាន់កូនៗទៅវិញ ជាពិសេសនោះគឺ ក្មេងដែលមានអាយុក្រោមមួយឆ្នាំ៕
ចង់ដឹងថាមានរបបអាហារអ្វីខ្លះដែលអាចបង្កជាគ្រោះថ្នាក់ទៅដល់ក្មេងដែលមានអាយុក្រោមមួយឆ្នាំនោះទៅតាមដានទាំងអស់គ្នា៖
១. អំបិល
ក្មេងអាយុក្រោមមួយឆ្នាំ ឳពុកម្តាយមិនគួរកូនៗ ទទួលទានរបបអាហារណា ដែលមានជាតិប្រៃនោះទេ។ ក្មេងៗអាយុក្រោម១ឆ្នាំ ត្រូវការតែ០.៤ក្រាម នៃរបបអាហារ ប្រចាំថ្ងៃតែប៉ុណ្ណោះ។
ខាងក្រោមនេះ ជាកម្រិតជាប្រៃដែលត្រឹមត្រូវសម្រាប់ក្មេងៗ៖
ក្មេងក្រោម១២ខែ ជាតិប្រៃតិចជាង១ ក្រាម ក្នុងមួយថ្ងៃ
ចាប់ពី១ ទៅ៣ឆ្នាំ ត្រូវការជាតិប្រៃ២ ក្រាម ក្នុងមួយថ្ងៃ
ចាប់ពី៤ ទៅ៦ ឆ្នាំត្រូវការជាតិប្រៃ៣ ក្រាម ក្នុងមួយថ្ងៃ
ចាប់ពី៧ ទៅ១០ឆ្នាំ ត្រូវការជាតិប្រៃ៥ ក្រាម ក្នុងមួយថ្ងៃ
ចាប់ពី១១ឆ្នាំឡើងទៅ ត្រូវការជាតិប្រៃ៦ ក្រាម ក្នុងមួយថ្ងៃ
២. ស៊ុតពណ៌ស
ស៊ុតគឺសម្បូរទៅដោយ ប្រតេអ៊ីនវីតាមីនD រួមទាំងសារធាតុរ៉ែ។ ក៏ប៉ុន្តែអាណាព្យបាល ត្រូវតែដឹងដូចគ្នាផងដែរថា ស៊ុតគឺជាអាហារមួយមុខ ដែលងាយនឹងមានប្រតិកម្មសម្រាប់កូនៗ ជាពិសេសនោះគឺ ស៊ុតពណ៌ស។ ដូច្នេះសម្រាប់កូនៗ ដែលមានអាយុក្រោមមួយឆ្នាំឳពុកម្តាយមិនគួរ ឲ្យពួកគេទទួលទានស៊ុត នោះទេប្រសើរជាង។
៣. ទឹកឃ្មុំ
ទឹកឃ្មុំគឺជា អាហារដែលជួយ សុខភាពបានយ៉ាងច្រើនប៉ុន្តែមិនសាកសម សម្រាប់ក្មេងដែលមានវ័យ ក្រោម១ឆ្នាំនោះទេ។ មូលហេតុ ក៏ព្រោះតែទឹកឃ្មុំ មានផ្ទុកទៅដោយ ជាតិផ្អែមខ្លាំង។ សម្រាប់មនុស្សធំ គ្មានគ្រោះថ្នាក់នោះទេ តែសម្រាប់ក្មេង ក្រោមអាយុមួយឆ្នាំ មានប្រព័ន្ធរំលាយអាហារខ្សោយ ដែលពេលខ្លះវាអាចបង្កឲ្យទៅជាពុល ទល់លាមក សន្លប់ និងធ្ងន់ធ្ងរអាច ប៉ះពាល់ដល់អាយុជីវិតក៏មានដែរ។
៤. ទឹកដោះគោ
យោងតាមទស្សនាវដ្តី ឳពុកម្តាយបានឲ្យដឹងថាទឹកដោះគោគឺផ្ទុកទៅដោយ ប្រូតេអ៊ីនជាច្រើន រួមទាំងសារធាតុរ៉ែ ដែលអាចធ្វើឲ្យក្មេងអាយុក្រោម១ឆ្នាំមិនងាយស្រួលនឹងរំលាយអាហារ។ ហើយវាអាចបណ្តាល ឱ្យហើមពោះ ខូចតម្រងនោមទារក។
បន្ថែមពីនេះជាតិដែកវីតាមីនC និងសារធាតុចិញ្ចឹម មួយចំនួនទៀត នៅក្នុងទឹកដោះគោ ក៏មិនឆ្លើយតប នឹងតម្រូវការរបស់ទារក ក្នុងកំឡុងពេលនេះដែរ។ លើសពីនេះទៀត ទឹកដោះគោស្រស់កំប៉ុង បច្ចុប្បន្នក៏មានសារធាតុបន្ថែម ជាច្រើនដែលមិនងាយនឹង ឲ្យប្រព័ន្ធរំលាយអាហារ របស់កុមារបានស្រួលនោះទេ។
Comments are closed, but trackbacks and pingbacks are open.