ហេតុអ្វីអ្នកគួររួមភេទនៅពេលព្រឹក?

១. ការរួមភេទពេលព្រឹកបង្កើនអារម្មណ៍ល្អ

ពេលព្រឹកជាពេលវេលាដែលរាងកាយរបស់អ្នកត្រូវការធ្វើចលនាឲ្យមានភាពស្រស់ថ្លា។ អរម៉ូន endorphins ដែលបណ្តាលឲ្យមានការឈឺចាប់ពេលរួមភេទ​ ជាផ្នែកដែលធ្វើឲ្យរាងកាយរបស់អ្នកបានធ្វើលំហាត់ប្រាណ។ បន្ទាប់ពីអ្នកឈានដល់ចំណុចកំពូលអរម៉ូន endorphins នឹងបង្កើតអារម្មណ៍ឲ្យអ្នករីករាយនឹកស្មានមិនដល់។

២. រួមភេទពេលព្រឹកអាចជួយពង្រឹងទំនាក់ទំនងរបស់អ្នក​ និងគូរស្នេហ៍ក្នុងអំឡុងពេលរួមភេទអ្នកនឹងមានអារម្មណ៍ស្និទ្ធស្នាលពិសេសមួយ។

ដូច្នេះនៅពេលដែលអ្នក រួមភេទពេលព្រឹកជាមួយដៃគូរ អ្នកនឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយដៃគូរពេញមួយថ្ងៃ។ គេនឹងតែងតែនឹកឃើញដល់អ្នកជានិច្ច ហើយពេញចិត្តនឹងពេលវេលាដែលមានជាមួយអ្នកណាស់។

៣. ការរួមភេទពេលព្រឹកជួយប្រឆាំងនឹងភាពតានតឹងអ្នកមានការងារដ៏មមាញឹកមួយ

ខួរក្បាលពិតជាធុញថប់។ការរួមភេទពេលព្រឹកនឹងជួយជម្រុញអរម៉ូនអុកស៊ីតូស៊ីនធ្វើចលនាក្នុងខួរក្បាលកាន់តែប្រសើរជាងមុន។ សារធាតុគីមីភ្ជាប់ក៏ជួយបន្ថយភាពតានតឹងផងដែរ។ ដូច្នេះមុនពេលដែលអ្នកចាប់ផ្តើមព្រួយបារម្ភអំពីការងារដ៏ស្មុគស្មាញរបស់អ្នក ការឈានដល់ចំណុចកំពូលនៃអុកស៊ីតូស៊ីនធ្វើនឹងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយជាមួយដៃគូរ។

៤.​​​ រួមភេទពេលព្រឹក អ្នកមិនពិបាកក្រោកពីគេងពេលខ្លះអ្នកមិនចង់ក្រោកពីគេងទេ

ធីងធោង ហើយមានអារម្មណ៍ថាខ្ជិលមែនទេ? ការរួមភេទពេលព្រឹកធ្វើឲ្យអ្នកមានអារម្មណ៍ថាស្វាង ហើយរស់រវើក(active)ទៀតផង។

៥. រួមភេទពេលព្រឹកគឺល្អសម្រាប់ប្រព័ន្ធស៊ាំរបស់អ្នក

វាមិនមែនជារឿងគួរឲ្យខ្មាសអៀនទេ ដែលអ្នកនឹងមានអារម្មណ៍ល្អបន្ទាប់ពីឈានដល់ចំណុចកំពូល។ ការរួមភេទជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។ សារធាតុដែលចេញពីរាងកាយអ្នកទាំងពីរ ជួយការពារផ្នែកខ្លះនៃរាងកាយដែលប្រឈមនឹងសារធាតុខាងក្រៅ ជាពិសេសមាត់ឲ្យប្រឆាំងនឹងបាក់តេរីខាងក្រៅខ្លះ។

៦. ការរួមភេទពេលព្រឹកជួយបង្កើនថាមពលខួរក្បាល

ការសិក្សាបានបង្ហាញថាការរួមភេទអាចជួយបង្កើនមុខងារនៃការយល់ដឹង និងបង្កើនការចងចាំ មានន័យថាអ្នកមិនត្រឹមតែផ្តោតអារម្មណ៍នៅពេលអ្នកកំពុងរួមភេទប៉ុណ្ណោះទេ ប៉ុន្តែនៅពេលក្រោយពីការរួមភេទ អ្នកក៏មានការចងចាំល្អផងដែរ។

៧. វាជួយឲ្យអ្នកគេងលក់ស្រួលនៅពេលក្រោយអំឡុងពេលរួមភេទ

រាងកាយអ្នកបានបញ្ចេញអរម៉ូនស្ត្រេសក៏ដូចជាការបញ្ចេញមេឡានីន ដែលជួយឲ្យយើងគេងលក់ស្រួល។ សារធាតុផ្សំនេះ បង្កើតបានជារូបមន្តដ៏ល្អឥតខ្ចោះសម្រាប់ការគេងលក់ស្កប់ស្កល់ មានន័យថាអ្នកនឹងគេងលក់ស្រួលនៅថ្ងៃបន្ទាប់។

៨. ការរួមភេទពេលព្រឹកធ្វើឲ្យអ្នកទាំងពីរស្រស់ស្រាយ

អ្នកទាំងពីរនឹងកាន់តែមានស្នាមញញឹមផ្អែមល្ហែម ដោយសារមានការចងចាំល្អនឹងគ្នា។​ ភាពស្អិតរមួតដែលអ្នកមាន ធ្វើឲ្យដៃគូរនឹករឮកអ្នកជានិច្ច។ ជួបអ្នកពេលណា គេសប្បាយចិត្តជានិច្ច៕

Comments are closed, but trackbacks and pingbacks are open.