បុរសៗគួរយល់ដឹង! ទឹកកាមតិចបណ្តាលមកពីរបបអាហារមិនល្អ

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហាវ៉ាដ (Havard University) បានរកឃើញថា បុរសបរិភោគអាហារដែលមិនមានសុខភាពល្អដូចជា ភីហ្សា ប៊ឺហ្គឺរ និងដំឡូងបារាំងបំពងទំនងជាអត្រាមានកូនទាបជាងអ្នកដែលមានរបបអាហារមានតុល្យភាព។ ហើយការសិក្សាមួយបានរកឃើញថា ទំនងជាមានពងស្វាសតូច និងចំនួនមេជីវិតឈ្មោលទាបប្រសិនបើពួកគេបរិភោគអាហារមិនល្អ។
ការស្រាវជ្រាវបង្ហាញថាអ្នកដែលបរិភោគរបបអាហារដែលសំបូរទៅដោយត្រី​ សាច់មាន់ ផ្លែឈើ និងទឹកបង្កើតបានមេជីវិតឈ្មោលច្រើនជាងគេ និងមានពងស្វាសធំជាងបុរសដែរបរិភោគអាហារកែច្នៃ។ ហើយការរកឃើញនេះធ្វើឡើងបន្ទាប់ពីអ្នកស្រាវជ្រាវបានវិភាគសុខភាព និងរបបអាហាររបស់បុរសចំនួន ២៩៣៥ នាក់ដែលមានអាយុជាមធ្យម ១៩ ឆ្នាំអំឡុងពេលប្រលងចូលបម្រើយោធា។

ទំហំរបស់ពងស្វាសបុរសត្រូវបានគេវាស់ហើយចំនួនរូបរាង និងសមត្ថភាពរបស់មេជីវិតឈ្មោលរបស់ពួកគេក៏ត្រូវបានគេវិភាគផងដែរ។ យោងតាមអ្នកដឹកនាំការសិក្សាលោកវេជ្ជបណ្ឌិត Feiby Nassan បានឱ្យដឹងថា បុរសអាចបង្កើនឱកាសរបស់ពួកគេក្នុងការក្លាយជាឪពុកដោយញ៉ាំរបបអាហារមានតុល្យភាព។

Comments are closed, but trackbacks and pingbacks are open.