ចូមរួមរំលែកទុក្ខផង ! ម្តាយរបស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម បានទទួលមរណៈភាពនៅព្រឹកនេះ

(ភ្នំពេញ)៖ យោងតាមផេក សិល្បករកម្ពុជា របស់លោក អុឹម ជីវ៉ា បានឲ្យដឹងថា ម្តាយរបស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម បានទទួល ម រ ណៈ ភា ព នៅព្រឹកនេះ ។
ផេកហ្វេសប៊ុក សិល្បករកម្ពុជា បានបញ្ជាក់ថា យោងតាមនៅព្រឹកនេះ នេះបើតាមញ្ចាក់អោយដឹងរបស់តារាកំប្លែងរួមក្រុមគឺ អ្នកនាងស្រីលាភ ភរិយា នាយក្រឹម ដែលបានប្រាប់ផេកសិល្បករថា អុឹម ជីវ៉ាអើយ ម្តាយស្រីពីន ស្លា ប់ ហើយ គឺ ស្លា ប់ នៅព្រឹកនេះឯង នៅមន្ទីពេទ្យរុស្សី សូមបងប្អូនជួយគាត់ផងគាត់ក្រណាស់ ហើយណាមួយទៀត ស្រីពីនក៏មិនអាចចេញមកបានដែរ ដោយសារស្រីពិនជាប់ធ្វើចត្តាឡីស័កនៅមន្ទីពេទ្យរុស្សី ! ។ ផេកសិល្បករនិងជូនពត៌មានលំអោតទៀតនៅពេលក្រោយ ។ ជូនដំណឹងដោយ អុឹម ជីវ៉ា

សូមរំលឹកថា កាលពីម្សិលមិញ តារាកំប្លែង ស្រី ពីន ដែលស្តិតនៅក្នុង ក្រុមកំប្លែងរបស់នាយក្រឹម បានប្រកាសទាំងព្រឹក ពីស្ថានភាពម្តាយរបស់ខ្លួ​នលើបណ្តាញសង្គមហ្វេសប៊ុក បាន ស្រីពីន បានប្រាប់ថា ម្តាយរបស់នាង មានជំងឺកូវីដ ១៩។ ស្រី ពីន បានប្រាប់ថា “ម៉ាក់ខ្ញុំ មានកូវិត បង ប្អូនណាដែលបានប៉ះ បាល់ ម៉ាក់ខ្ញុំ សូមទៅយកសំណាក”៕

Comments are closed, but trackbacks and pingbacks are open.