លិង្គចេះតែស្វិតទៅៗ ដោយសារតែមូលហេតុទាំងនេះសោះ
ប្រវែងរបស់លិង្គអាចនឹងខ្លីជាងមុនមួយទៅពីរសង់ទីម៉ែត្រ ហើយរឿងនេះអាចដោយសារតែមូលហេតុជាច្រើន។ ជាធម្មតា ការប្រែប្រួលទំហំរបស់លិង្គអាចតូចជាងមុនមួយសង់ទីម៉ែត្រ តែក៏អាចតិចជាងនេះបានដែរ។ យ៉ាងណាមិញ លិង្គដែលខ្លីជាងមុនបន្តិចបន្តួចនឹងគ្មានអ្វីប៉ះពាល់ដល់ភាពសកម្ម និងការរីករាយចំពោះជីវិតផ្លូវភេទដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការធ្វើឲ្យលិង្គខ្លី ឬស្វិតជាងមុន អាចដោយសារតែរឿងខាងក្រោមនេះ៖
អាយុច្រើន៖ កាលណាអាយុកាន់តែច្រើន លិង្គ និងពងស្វាសអាចនឹងតូចជាងមុនបន្តិច។ ហេតុផលមួយគឺថា វាជាការកើនឡើងនូវជាតិខ្លាញ់ក្នុងសរសៃឈាមដែលជាហេតុនាំឲ្យលំហូរឈាមទៅលិង្គមានការថយចុះ។ រឿងនេះក៏អាចធ្វើឲ្យស្វិតដល់កោសិកាសាច់ដុំសម្រាប់ធ្វើឲ្យលិង្គរឹងដែរ។ រយៈពេលយូរៗទៅ ការសម្លាកដោយសារតែរបួសតិចតួចលើលិង្គក្នុងពេលរួមភេទ ឬការលេងកីឡាអាចបណ្តាលឲ្យសម្លាកនោះកើនឡើងកាន់តែច្រើន រហូតដល់រំខានដល់ភាពរឹងរបស់លិង្គបាន ដូច្នេះវាក៏នាំឲ្យទំហំរបស់លិង្គតូចជាងមុនដែរ។
ការធាត់ជ្រុល៖ បើសិនជាអ្នកធាត់ឡើងទម្ងន់ ជាពិសេសក្បាលពោះផ្នែកខាងក្រោម លិង្គអាចនឹងចាប់ផ្តើមមើលទៅខ្លីជាងមុនហើយ។ នេះដោយសារតែ បន្ទះខ្លាញ់ក្បាលពោះចាប់ផ្តើមគ្របដណ្តប់លើគល់លិង្គបន្ថែម។ នៅពេលអ្នកសម្លឹងមើលទៅ គឺឃើញលិង្គហាក់បីដូចជាតូចជាងមុនតែម្តង។ ក្នុងករណីបុរសដែលធាត់ខ្លាំង ជាតិខ្លាញ់អាចនឹងគ្របដណ្តប់ទៅលើលិង្គស្ទើរតែទាំងអស់។
ការវះកាត់ក្រពេញប្រូស្តាត៖ បុរសស្ទើរតែ ៧០ភាគរយហើយដែលជួបបញ្ហាលិង្គខ្លីជាងមុនក្រោយពីវះកាត់មហារីកក្រពេញប្រូស្តាតចេញ។ អ្នកវិទ្យាសាស្រ្តក៏មិនច្បាស់ថាហេតុអ្វីបានជាលិង្គខ្លីជាងមុនក្រោយពីវះកាត់បែបនេះនោះតេ។ ប៉ុន្តែហេតុផលមួយគឺដោយសារតែភាពមិនធម្មតានៃការកន្ត្រាក់របស់សាច់ដុំក្នុងតំបន់គ្រលានតែម្តង។
ភាពពិបាកធ្វើឲ្យលិង្គឡើងរឹងក្រោយវះកាត់រួចអាចដោយសារតែជាលិការធ្វើឲ្យលិង្គឡើងរឹងកង្វះអុកស៊ីសែន និងទៅជាស្វិតទៅៗតែម្តង៕
Comments are closed, but trackbacks and pingbacks are open.