មីយ៉ាន់ម៉ា ស្នើសុំជំនួយពី Interpol ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម តែប៉ូលិសអន្តរជាតិនេះថានឹងមិន

(សិង្ហបុរី)៖ ប៉ូលិសអន្តរជាតិអាំងទែរប៉ូល (Interpol) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថានឹងមិនផ្ដល់ជំនួយដល់បណ្ដាប្រទេសទាំងឡាយណា នៅក្រោម ស្ថានភាព ដែលមានជាប់ពាក់ព័ន្ធនឹងនយោបាយនៅក្នុងស្រុកនោះឡើយ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ស្នើសុំជំនួយពីស្ថាប័នអន្តរជាតិមួយនេះ។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ, ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថាខ្លួនបានស្នើសុំជំនួយពីស្ថាប័នធ្វើការពាក់ព័ន្ធនឹង សន្តិសុខអន្តរជាតិជាច្រើន ក្នុងនោះរួមមានទាំងប៉ូលិស Interpol ដើម្បីជួយបង្រ្កាបបណ្ដាញភេរវករ ដោយពួកគេចង់សំដៅទៅលើរដ្ឋាភិបាលស្រមោល
មីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងនឹងរបបយោធារបស់លោក មីង អោង ឡាំង។

« Interpol នឹងមិនផ្ដល់ជំនួយ ឆ្លើយតបទៅនឹងសំណើដែលធ្វើឱ្យស្ថាប័នមួយនេះធ្លាក់ចូល ឬមានជាប់ពាក់ព័ន្ធនឹងនយោបាយក្នុងស្រុកនោះទេ ដូចជាសំណើ ពីក្រុមគូប្រជែងនយោបាយ, ក្រុមអ្នករិះគន់រដ្ឋាភិបាល ឬក៏នៅក្នុងបរិបទនៃការធ្វើរដ្ឋប្រហារ»។ នេះជាការបញ្ជាក់របស់ Interpol នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួន៕

ប្រភព៖​​​​​​ Reuters

Comments are closed, but trackbacks and pingbacks are open.