កុំប្រហែ​ សខ្លួនឱ្យសោះ!! ១៥ កុម្ភៈនេះ មានពលរដ្ឋជាច្រើននាក់សម្រុកទៅតេស្តរកកូវីដនៅពេទ្យរុស្ស៊ី

បងប្អូនប្រិយមិត្ត ពិតជាដឹងហើយថា មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីឆ្ល ងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង មានការកើនឡើងខ្លាំ ងជាលំដាប់នៅក្នុងសហគមន៍។ គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋជាច្រើនរយនាក់បាននាំគ្នាសម្រុកទៅធ្វើតេស្តតាមម៉ាស៊ីនធំ PCR

នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី, ការសម្រុកទៅធ្វើតេស្តនេះ ធ្វើឡើងខណៈពេលចំនួនអ្នកឆ្លងកូវីដប្រភេទថ្មីអូមីក្រុងមានចាប់ផ្តើមកើនឡើងក្នុងសហគមន៍កម្ពុជា ដែលភាគច្រើនពលរដ្ឋតេស្តរហ័សឃើញដោយខ្លួនឯង។ ការធ្វើតេស្តរកកូវីដ១៩ តាមរយៈ

ម៉ាស៊ីនធំ PCR បានចាប់ផ្តើមចូលធ្វើការនៅម៉ោង៨ ដល់ម៉ោង ១២ ថ្ងៃត្រង់ ពេលរសៀលពីម៉ោង២ ដល់ម៉ោង៤ល្ងាច, ប៉ុន្តែប្រជាពលរដ្ឋដែលពាក់ព័ន្ទនឹងកូវីដបានសម្រុកមកអង្គុយចាំនៅទ្វារបងមន្ទីរពេទ្យតាំងពីម៉ោង៥ ទៅ៦ព្រឹកព្រលឹម, ចំនួនអ្នកមកធ្វើតេស្តរកកូវីដបានចាប់ផ្តើមកើនឡើង ភាគច្រើនពួកគាត់ជាអ្នកពាក់ព័ន្ធ និងតេស្តរហ័សរកឃើញកូវីដដោយខ្លួ នឯង។

យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថាបញ្ជាក់ថា៖ «បច្ចុប្បន្ននៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ នូវចំនួនអ្នកឆ្ល ងអូមីក្រុង ហើយវីរុសអូមីក្រុងនេះ ក៏កំពុងតែចរាចរយ៉ាងសក ម្មនៅក្នុងសហគមន៍។ ហើយក្រសួងសុខាភិបាលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានធ្វើតេស្តរហ័សដោយខ្លួ នឯងរកឃើញវិជ្ជមានកូវីដ១៩ និងបានអនុវត្តធ្វើការព្យា បាលនៅតាមផ្ទះ សម្រាប់អ្នកជំ ងឺស្រាលៗមិនមានរោគសញ្ញាធ្ង.ន់ធ្ង.រ»។

លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា៖ «ការទៅធ្វើតេស្តមិនពិ.បាកនោះទេ ហើយក៏មិនមែនមានតែនៅមន្ទីរពេទ្យរុស្ស៊ីដែរ ពោល នៅមន្ទីរពេទ្យព្រះកុសម:,នៅកោះពេជ្រ និងនៅម្តុំច្រមុះជ្រូកស្ទឹងមានជ័យក៏មានក្រុមគ្រូពេទ្យធីតាដែរ៕

Comments are closed, but trackbacks and pingbacks are open.