កំពុងជ្រួលច្របល់! ពលរដ្ឋអ៊ុយក្រែននៅក្រុងកៀវ សម្រុកទៅដកលុយ ទិញម្ហូបទិញសាំង ទាំងគ្រាប់កំពុងធ្លាក់ក្ឌុងក្ឌាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាព​ដ៏​តក់ស្លុត​នៃ​​ពលរដ្ឋ​អ៊ុយក្រែន ដែល​បាន​នាំ​គ្នា​សម្រុក​ទៅ​ដក​លុយ ទិញ​សាំង និង​ ទិញ​ស្បៀង​ទុក ខណៈ​ភាព​ចលាចល​កំពុង​កើត​មាន​ឡើង ក្រោយ​ការ​លុកលុយ​វាយ​ប្រហារ​ពី​ប្រទេស​រុស្ស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ បច្ចុប្បន្ន​ខាង​ស្ថានីយ​ប្រេង​ឥន្ធនៈ​បាន​ចាប់​ផ្ដើម​កំណត់​ចំនួន​សាំង​ដែល​ត្រូវ​លក់ ខណៈ​ពលរដ្ឋ​ជាច្រើន​មួយ​ចំនួន​ទៀត នាំ​គ្នា​តម្រង់​ជួរ​យ៉ាង​វែង​រាប់​ម៉ោង​ក្រៅ​ទូរ ATM រង់ចាំ​ដក​ប្រាក់ បើ​ទោះ​បី​ជា​កំពុង​មាន​ការ​ទម្លាក់​គ្រាប់បែក និង កងទ័ព​សត្រូវ​កំពុង​សម្រុក​ចូល​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ​នៅ​ទីក្រុង កៀវ បាន​ចាប់ផ្ដើម​ផ្អើល​ចលាចល នាំ​គ្នា​សម្រុក​ទិញ​ស្បៀង​អាហារ ទិញ​សាំង ក៏​ដូច​ជា​ទៅ​ដក​លុយ ក្រោយ​ដឹង​ថា រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ទីក្រុង​ខ្លួន។ ជាមួយ​គ្នា​នោះ ពលរដ្ឋ​ជាច្រើន​ក៏​បាន​នាំ​គ្នា​សម្រុក​ចាកចេញ​ពី​ក្រុង ស្វែង​រក​កន្លែង​មាន​សុវត្ថិភាព​ផង​ដែរ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ប្រាប់​ឱ្យ​រក្សា​សុវត្ថិភាព​នៅ​តែ​ក្នុង​ផ្ទះ​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា កាល​ពី​ព្រលឹម​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២២ កន្លង​ទៅ កងទ័ព​រុស្ស៊ី​បាន​វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ខណៈ​ប្រធានាធិបតី Vladimir Putin បាន​បើក​ភ្លើង​ខៀវ​ឱ្យ​កង​កម្លាំង​ទ័ព​ខ្លួន​បើក​ដំណើរការ «ប្រតិបត្តិការ​យោធា​ពិសេស»។ ក្នុង​ការ​ប៉ះ​ទង្គិច​កាល​ពី​ម្សិលមិញ​នេះ​ដែរ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ និង កងទ័ព​អ៊ុយក្រែន ១៣៧ នាក់​បាន​បាត់បង់ជីវិត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.