ដំណឹងល្អៗទៀតហើយ! មិនគួរឱ្យជឿអ្នកជំងឺកូវីដសម្រាកព្យាបាលនៅកោះពេជ្រ នៅល្ងាចនេះជាសះស្បើយយ៉ាងច្រើនរហូតដល់ទៅ
យោងតាមការបង្ហោះផ្សាយនៅល្ងាចនេះនៅលើហ្វេសប៊ុកផ្លូវការរបស់ TYDA ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោបានឱ្យដឹងថា៖
«មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ អ្នកជំងឺចំនួន (417នាក់) ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ
ត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោ
ប្រឆាំងជំងឺកូវីដ-១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព»។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្ល ងកូវីដ-១៩ ថ្មី
ចំនួន 360នាក់បន្ថែមទៀត ក្នុងនោះមាន 356ករណី គឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន 886នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= 22544 នាក់ – អ្នកជាសះស្បើយ= 13006 នាក់ – អ្នកស្លាប់= 154 នាក់ ។
សូមបងប្អូនមេត្តាចូលរួមបន្តអនុវត្តនូវវិធានការដែលបានកំណត់ដោយក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងអ្នកដទៃ ដោយសូមកុំភ្លេចឡើយ 3កុំ និង 3ការពារ ជាពិសេសបើមិនមានការចាំបាច់នោះទេ សូមកុំចេញក្រៅផ្ទះ រហូតដល់សភាពការណ៍ធូរស្បើយឡើបានងវិញ៕
Comments are closed, but trackbacks and pingbacks are open.