សូមប្រយ័ត្ន!! «សត្វ ទាក គឺជាឈ្លើងគោក» ដែលវាអាចបង្ក គ្រោះ ថ្នា ក់ដល់អ្នកដែលធ្វើដំណើរទៅលេង «ភ្នំខ្នងផ្សារ» នេះជាវិធីការពារនិងទប់ស្កាត់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កំពង់ស្ពឺ)៖ មានរឿងអស់សំណើចមួយ ដែលតែងតែកើតមានដល់អ្នកទេសចរគ្រប់គ្នាក្នុងដំណើរទៅលេងនៅតំបន់ខ្នងផ្សារ នោះគឺសត្វទាក ឬឈ្លើងគោក។ ពួកវាតែងទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរស្ទើរតែគ្រប់គ្នា ដោយបម្លាស់ទីរលាស់ខ្លួនលោតទៅតោងទាមលើខ្លួនមនុស្ស មានជើង ដៃ ខ្នងជាដើម ដើម្បីជញ្ជក់បឺតឈាមដោះស្រាយជីវភាពរស់នៅមួយពេលៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក គឺជាពពួកសត្វឥតឆ្អឹងកងមួយប្រភេទ ដែលរស់នៅអាស្រ័យនឹងដីសើមក្បែរប្រភពទឹក ហើយមានព្រៃក្រាស់។ តាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា «ទាក គឺជាឈ្លើងគោក, មានតែក្នុងព្រៃស្រោង ឬជើងភ្នំដែលមានធាតុសើមជានិច្ច»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតវាជាសត្វគួរឱ្យខ្លាចគួរឱ្យខ្ពើមក៏ពិតមែន តែវាក៏បានជួយជំរុញការធ្វើដំណើរឆ្លងកាត់តាមផ្លូវទៅកាន់តំបន់ខ្នងផ្សារ តំបន់ខ្នងក្រពើ បានកាន់តែលឿនផងដែរ។ វាមិនធ្វើឱ្យមនុស្សកើតគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ប្រសិនបើអ្នកដើរព្រៃត្រៀមលក្ខណៈបង្ការការលុកលុយរបស់ពួកវា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបង្ការការពារកុំឱ្យសត្វទាកទាមលើខ្លួនប្រាណ មិត្តអ្នកទេសចរគ្រប់គ្នាត្រូវមាន៖

* ត្រូវពាក់ស្បែកជើងកវែងដែលមានក្រឡាបាតក្រាស់ៗ និងត្រូវពាក់ស្រោមជើងវែងៗឱ្យដល់កំភួនជើង។ ត្រូវពាក់អាវដៃវែង ស្លៀកខោជើងវែងស្រោបពីលើស្រោមជើង និងគ្របពីលើកស្បែកជើងនោះ។ ការពាក់ស្បែកជើងក្រវាត់កែងដែលមានក្រឡាបាតក្រាស់ ថ្វីដ្បិតអាចងាយស្រួលក្នុងការដើរកាត់ថ្ម និងដីសើមបែកភក់ក៏ពិតមែន ប៉ុន្តែមិនអាចទប់ទល់ជាមួយអាក្អូននោះបានឡើយ ទោះបីជាអ្នកពាក់ស្រោមជើងក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* របស់ដែលអាចកម្លាចសត្វទាកមិនឱ្យមកជិតបាន គឺត្រូវយក «ថ្នាំខ្លាំង ឬថ្នាំជក់ ត្រាំជាមួយទឹកអំបិលឱ្យចេញពណ៌ក្រហមជាំ» ហើយកាន់យកទៅជាមួយតាមផ្លូវ។ នៅពេលធ្វើដំណើរជិតដល់តំបន់ដែលមានសត្វទាក អ្នកអាចស្រោច ឬបាញ់ទឹកត្រាំថ្នាំជក់នោះទៅលើជើងខោ ស្បែកជើង ឬនៅលើរបស់របរផ្សេងទៀត ដើម្បីការពារកុំឱ្យវាមកជិត។ ទឹកត្រាំថ្នាំជក់នេះអាចធ្វើឱ្យសត្វទាកធំក្លិនខ្លាំង ដែលធ្វើឱ្យវាមិនហ៊ានមកជិតយើងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* ប្រសិនបើសត្វទាកទាមលើខ្លួនអ្នកហើយ អ្នកអាចប្រើទឹកអាល់កុលបាញ់ទៅលើវា នោះវានឹងរបេះធ្លាក់ចេញពីអ្នកជាក់ជាមិនខាន។ ម្យ៉ាងទៀត ប្រសិនបើវាទាមបឺតឈាមអ្នកបានខ្លះហើយនោះ អ្នកត្រូវច្របាច់មុខរបួសនោះឱ្យចេញឈាមដែលមានជាតិពិសទាកឱ្យអស់ ព្រោះបើមិនដូច្នេះទេ ពិសរបស់វានឹងធ្វើឱ្យរបួសអ្នកឡើងពណ៌ក្រហមជាំខ្មៅ ចេញស្នាមក្រឡៅនៅជុំវិញកន្លែងដែលវាទាមនោះ។ អ្នកក៏អាចប្រើបង់បិទដំបៅបិទលើមុខរបួសនោះបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* នៅពេលធ្វើដំណើរឆ្លងកាត់តំបន់មានសត្វទាកនេះទៀតសោត កុំសូវឈប់សម្រាកយូរពេក ហើយរាល់ពេលដើរ ឬពេលឈប់សម្រាកម្ដងៗ ក៏ត្រូវពិនិត្យមើលជុំវិញខ្លួនឱ្យសព្វ ក្រែងលោពួកវាកំពុងលោតមករកស្វាគមន៍អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ការបម្លាស់ទីរហ័សរបស់អ្នកទេសចរគ្រប់គ្នា ក៏អាចធ្វើឱ្យពួកគេអាចគេចផុតពីសត្វទាកទាមផងដែរ ហេតុនេះហើយ ទើបបានជាគេតែងនិយាយលេងបន្លំមែនថា «ទាក ជាកត្តាជំរុញទឹកចិត្តឱ្យភ្ញៀវទេសចរពន្លឿនការធ្វើដំណើរឱ្យឆាប់ដល់គោលដៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា មួយរយៈពេលចុងក្រោយនេះ គោលដៅទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារ នៃសហគមន៍អេកូទេសចរណ៍តាំងបំពង់ ពិតជាផ្ទុះនូវការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរយ៉ាងច្រើន ដោយមានអ្នកទេសចរទៅទស្សនាកម្សាន្តរាប់រយរាប់ពាន់នាក់។ គោលដៅទេសចរណ៍នេះ គឺស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល

ដែលគ្របដណ្ដប់លើតំបន់ភ្នំនៃខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ក្រៅពីតំបន់ភ្នំខ្នងផ្សារនេះ ក៏នៅមានគោលដៅមួយចំនួនទៀត ដូចជា តំបន់ភ្នំខ្នងក្រពើ ផ្ទះស៉ីអាយ ទឹកធ្លាក់អូរឆាំឆា តំបន់ភ្នំខ្នងវិហារ និងទឹកឆាយនៅក្បែរនោះទៀតផងដែរ៕ អត្ថបទ៖ Fresh News

Comments are closed, but trackbacks and pingbacks are open.