មោទនភាពណាស់!! ពិតជាពូកែមែន និស្សិតកូនខ្មែរ មួយរូប ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក ក្នុងការប្រឡងមុខវិជ្ជា
និស្សិតកម្ពុជាមួយរូប ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក ក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម របស់ស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។
ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានចាត់ទុកថា ជោគជ័យនេះ ជាមោទកភាព និងកិតិ្តយសថ្មីមួយទៀត សម្រាប់កម្ពុជា ដែលមានធនធានមនុស្ស ដែលមានសមត្ថភាព សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម ជាដើម។
កញ្ញា ចាន់ ភីស្រីលិញ ជានិស្សិតឆ្នាំទី៣ មកវិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេស ស្គូល បានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោកក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម របស់ស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។
ក្នុងសន្និសីទកាសែតស្ដីអំពីការអបអរសាទរចំពោះជ័យលាភីនេះ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា កញ្ញា ចាន់ ភីស្រីលិញ បានបញ្ជាក់ថា ការប្រឡងរៀបចំឡើងដោយមានយុត្តិធម៌ត្រឹមត្រូវ និងមានបេក្ខជនមកពីប្រទេសជាង១០០នៅលើពិភពលោកបានចូលរួម។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានចាត់ទុកថា ជោគជ័យនេះជាមោទនភាព និងកិតិ្តយសថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមានធនធានមនុស្សមានសមត្ថភាពសម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុ គណនេយ្យនិងសវនកម្ម ដើម្បីប្រកួតប្រជែងជាមួយប្រទេសនៅលើពិភពលោក។
ហើយសង្ឃឹមថានិស្សិតកម្ពុជាទាំងអស់នឹងបន្តការខិតខំអភិវឌ្ឍន៍ខ្លួន និងបង្កើននូវភាពជោគជ័យសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិបន្តទៀត។ គួរបញ្ជាក់ថា សន្និសីទកាសែតស្ដីអំពីការអបអរសាទរជ័យលាភីរបស់កញ្ញា ចាន់ ភីស្រីលិញ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោកក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម រៀបចំឡើងដោយវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក គណគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល និងប្រធានស្ថាប័នគណនេយ្យករ ជំនាញACCA ប្រចាំកម្ពុជាផងដែរ៕
Comments are closed, but trackbacks and pingbacks are open.