សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យម្ចាស់តោ អាចយកតោទៅចិញ្ចឹមវិញ តែត្រូវធ្វើរឿងនេះ
រាជធានីភ្នំពេញ ៖ ពិតណាស់ មួយរយៈចុងក្រោយនេះ បញ្ហាចម្រូងចម្រាស់ចំពោះសត្វតោ ដែលជនជាតិចិន យកមកចិញ្ចឹមក្នុងវីឡាផ្ទាល់ខ្លួន ក្នុងខណ្ឌបឹងកេងកង បានធ្វើឲ្យ មហាជនខ្មែរ កើតមានជា គំនិត២ផ្សេងគ្នា ដោយទីមួយ សុំឲ្យអាជ្ញាធរអនុញ្ញាតឲ្យ សត្វតោ អាចទៅនៅផ្ទះម្ចាស់ដើមវិញ ដូចធម្មតា ចំណែកមួយទៀតនោះ គឺគាំទ្រចំពោះចំណាត់ការ មន្រ្តីជំនាញ ដោយដកហូតសត្វតោនោះ។
តែផ្ទុយទៅវិញ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស កាលពីយប់ថ្ងៃទី ០៧ ឧសភា កន្លងទៅ ឲ្យកូនតោ អាចត្រលប់ទៅនៅ ជាមួយម្ចាស់ដើមបាន តែត្រូវធ្វើទ្រុង ការពារសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ យ៉ាងដូច្នេះថា ៖
ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ៕
Comments are closed, but trackbacks and pingbacks are open.