បន្ទាន់! អ្នកចាក់វ៉ាក់សុំាងហើយធ្វើដូចម្ដេចស្កេនQRCode ចេញពណ៌ខៀវ ?

យុទ្ធនាការចាក់វ៉ាក់សុំាង បានធ្វើឡើងស្ទើពេញប្រទេសទៅហើយ អ្វីដែលអ្នកបានចាក់ត្រូវគិតគូរបន្ទាប់គឺលើការរក្សាអត្តសញ្ញាណថាខ្លួនបានចាក់វ៉ាក់សុំាងរួចរាល់គ្រប់គ្រាន់២ដូស ក្រៅពីមានកាតជាប់ខ្លួន ដើម្បីមានភាពងាយស្រួលក្រសួងបានរៀបចំកម្មវិធីស្កេនតាមទូរស័ព្ទឱ្យចេញពណ៌ខៀវ តាមរយៈដំណាក់កាលងាយៗ៣។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការចេញផ្សាយរបស់សារព័ត៌មាន AKP បានបង្ហាញរបៀបដាក់បញ្ចូលឈ្មោះរបស់ខ្លួនដែលបានចាក់វ៉ាក់សាំងរួច ចូលទៅក្នុងប្រព័ន្ធ QRCode ដើម្បីបញ្ជាក់ពីខ្លួនឯងថាពិតជាបានចាក់វ៉ាក់សាំងរួចរាល់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណាក់កាលទាំងនោះរួមមាន៖

១. ធ្វើការស្កេន QRCode បន្ទាប់ពីចេញលទ្ធផលស្កេនសូមអូសចុះក្រោមបន្តិច រួចយកពាក្យថា ភ្ជាប់ជាមួយប័ណ្ឌចាក់វ៉ាក់សាំងឌីជីថល

២. បន្ទាប់ពីចុចប៊ូតុង ភ្ជាប់ជាមួយប័ណ្ឌចាក់វ៉ាក់សាំងឌីជីថល រួច វានឹងលោតឱ្យបងប្អូនវាយបញ្ចូល លេខអត្តសញ្ញាណប័ណ្ណនិង ថ្ងៃខែឆ្នាំកំណើត រួចចុចប៊ូតុង ស្វែងរក
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ក្រោយចុចប៊ូតុងស្វែករក យើងនឹងឃើញព័ត៌មាន របស់យើងចេញមកហើយ

គួរជម្រាបដែរថា ប្រសិនបើលេខទូរស័ព្ទ ដែលយើងកំពុងតែប្រើ បានបំពេញកាលពីពេលចាក់វ៉ាក់សាំង នោះលោកអ្នកនឹងបានឃើញ ប៊ូតុងពណ៌ស្ថិតនៅផ្នែកខាងក្រោម ឆៀងខាងឆ្វេង ដែលមានពាក្យថា ភ្ជាប់ជាមួយ STOPCOVID រួចជាការស្រេច។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្អូនដែលបានចាក់វ៉ាក់សុំាងរួច ចូលរួមភ្ជាប់ការស្កេននេះទាំងអស់គ្នាដើម្បី រួមចំណែកទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ម្យ៉ាងបើសិនជាភ្លេចយកកាតចាក់វ៉ាក់សុំាងជាប់ខ្លួនក៏មិនជាបញ្ហា ម្យ៉ាងទៀតសូមបន្តរក្សា៣កុំនិង៣ការពារ។

Comments are closed, but trackbacks and pingbacks are open.