កូវីដចាស់មិនទាន់ស្ងប់ផង! ចិនផ្ទុះរោគបំប្លែងថ្មីមួយប្រភេទទៀតសាហាវជាងរោគចាស់ផ្ទុះនៅវូហានទៀត
ដូចដែលយើងបានដឹងកន្លងមកហើយថា វីរុសកូវីដ១៩ ចាប់ផ្ដើមផ្ទុះខ្លាំងដំបូងនៅប្រទេសចិន កំឡុងចុងឆ្នាំ២០១៩ ក្នុងទីក្រុងវ៉ូហាន ប៉ុន្តែប្រទេសនេះ ក៏បានទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ១៩ ស្ទើរតែ១០០%ដែរ។
ប៉ុន្តែក្រោយស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានផង ពេលនេះនៅក្នុងប្រទេសចិនចាប់ផ្ដើមឆ្លងវីរុសបំប្លែងថ្មីមួយប្រភេទទៀត នៅក្នុងទីក្រុងណាជីនប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ដែលបានដកស្រង់ចេញពីសារព័ត៌មានរដ្ឋចិន xinhua។
ប្រភពដដែលបានបន្តថា វីរុសដែលបានរីករាលដាលនៅក្នុងប្រទេសចិនមុនដំបូងនោះ ពេលនេះវាបានបន្តរីករាលដាលនៅក្នុងខេត្តចំនួន៥ទៀតក្នុងប្រទេសចិន ដោយសារព័ត៌មាននៃប្រព័ន្ធរដ្ឋចិន បានកំណត់ថា ការផ្ទុះឆ្លងលើកនេះ គឺជាករណីធំជាងកាលនៅទីក្រុងវ៉ូហានទៅទៀត។
មានមនុស្ស២០០នាក់ហើយ ដែលត្រូវបានរកឃើញថាមានផ្ទុកមរោគដ៏សាហាវនេះ ចាប់តាំងពីមេរោគនេះត្រូវបានរកឃើញនៅក្នុងព្រលានយន្តហោះក្នុងទីក្រុងណានជីង កាលពីថ្ងៃទី ២០ ខែកក្កដាកន្លងទៅ។ ក្រុមមន្ត្រីជំនាញក៏ជឿជាក់ដែរថា ការឆ្លងនៅណានជីងលើកនេះ គឺមានជាប់ពាក់ពន្ធនឹង វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលកំពុងរីករាលនៅលើពិភពលោកនេះ។
ការធ្វើតេស្តក៏បានបង្ហាញដែរថាឥឡូវនេះវីរុសបានរាលដាលដល់ទីក្រុងយ៉ាងតិច ១៣ ដោយក្នុងនោះ Chengdu និងទីក្រុង Beijing របស់ប្រទេសចិនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេនៅតែសង្ឃឹមថា នឹងអាចគ្រប់គ្រងស្ថានការ បានមុនពេលរីករាលដាលកាន់តែធំទៅៗ។
Comments are closed, but trackbacks and pingbacks are open.