ការពិសារទឹកត្រជាក់បន្ទាប់ពី បរិភោគអាហាររួច តើវាត្រឹមត្រូវចំពោះសុខភាពដែររឺទេ?
បន្ទាប់ពីបរិភោគអាហាររួច គឺគ្រប់គ្នាតែងតែត្រូវការ ទឹកត្រជាក់តើត្រឹមត្រូវរឺទេ? តើដឹងទេថាវាជាគ្រោះថ្នាក់ មួយដែលអ្នកមិនដឹងពីផលវិបាកចំពោះ ការពិសារទឹកត្រជាក់បន្ទាប់ពី បរិភោគអាហាររួច។
វាជាបញ្ហាចម្បងមួយ គឺទឹកត្រជាក់អាចផ្លាស់ប្តូរ ស្ថានភាពប្រតិកម្ម ធ្វើអោយពិបាកក្នុងការរំលាយ អាហារ។ ពេលដែលយើង បរិភោគអ្វីដែលមានភាពរាវ និងក្តៅពេក ហើយផឹកទឹក ត្រជាក់ធ្វើអោយក្រពះ ក្លាយជាពិបាករំលាយ។ ការពិសារទឹកត្រជាក់ខ្លាំង ក៏អាចបណ្តាល អោយធ្មេញមានភាពស្រៀវនិងនាំ អោយឆាប់ឈឺក្បាល មួយចំហៀងផងដែរ។
បន្ថែមពីនេះទៅទៀត ដោយសារតែម្ហូបអាហារមួយចំនួន បានពង្រីកក្រពះបន្ទាប់មកអ្នកពិសាទឹកកក ទៀតរួមផ្សំផង ធ្វើអោយក្រពះបានលាត បណ្តាលឱ្យអ្នកឈឺចាប់កាន់តែខ្លាំង។ការវិវត្តក្រពះមនុស្ស បានធ្វើការជាមួយអាហារ និងសីតុណ្ហភាព ស្រដៀងគ្នាទៅនឹង សីតុណ្ហភាពនៃរាងកាយ របស់យើងដែរ។ នេះមានន័យថា អ្វីដែលក្តៅ ខ្លាំងរឺក៏ត្រជាក់ពេក វាត្រូវតែរំលាយទាំងអស់ ទោះជាពិបាកក៏ដោយ។ ដូចគ្នានេះដែរនៅពេលដែលអ្នក បរិភោគអាហារដែល ហឺរខ្លាំង វាពិបាកក្នុងការ បំបែកអោយបានត្រឹមត្រូវ អាចបណ្តាលឱ្យរាកបាន។
ជាការពិតណាស់ការពិសារទឹកត្រជាក់ខ្លាំង ក្រោយពេលបរិភោគអាហារវាជាផលអាក្រក់ដល់សុខភាព របស់អ្នក។ ប្រសិនបើអ្នកមានទំលាប់នេះ គួរតែផ្លាស់ប្តូរវាចេញ ដើម្បីទទួលបានសុខភាពក្រពះអោយបាន ល្អរហូត។
Comments are closed, but trackbacks and pingbacks are open.