អាហារ​ទាំង​៤​មុខ​នេះ មិនគួរ​ឲ្យ​ក្មេង​ អាយុក្រោម​១ឆ្នាំ​ញុំា​ បើមិនចឹងទេ ប្រយ័ត្នគ្រោះថ្នាក់

ការ​ដែល​ថែ​ទាំ និងចិញ្ចឹម​​បីបាច់​ ​កូនឲ្យ​​មាន​សុខ​ភាព​ល្អ​​​មិន​មែន​ជា​រឿង ដែល​ងាយ​ស្រួលប៉ុន្មាន​ទេ ​ឳពុកម្តាយ ​ត្រូវ​ចំណាយ​ទាំង​​ចិត្ត ​គំនិតនិង​ពេល​វេលា​ជា​​ច្រើន​ណាស់​។

ក្នុង​នោះ ​​របប​អាហារ​ប្រចាំថ្ងៃ​របស់​កូនៗជា​រឿង​ ដ៏​សំខាន់​មួយ​ ឳពុកម្តាយ​គ្រប់​រូប ​តែង​តែ​ចង់​កូនៗ ​អាច​ញុំា​នូវ​អាហារ​ត្រឹម​ត្រូវ​​មាន​អត្ថប្រយោជន៍ ​ចំពោះ​សុខ​ភាពរបស់​ពួកគេ​​។ ក្នុង​ពេល​បច្ចុប្បន្ន​ក្មេង​ៗ​ ពិតជា​មាន​ការ​ញុំា​រើស​ចំណី​ខ្លាំង ពីមុន​អាហារសម្រាប់ក្មេង​ៗ​ គឺ​មាន​បបរ ​តែ​បើ​សិន​ញុំា​តែបបរ​សុទ្ធ​ពួកគេ​នឹង​មិន​អាច ​ទទួល​បាននៅ​វីតាមីន ​គ្រប់គ្រាន់​សម្រាប់​ជួយដល់​ ការ​លូតលាស់​របស់​ពួកគេ​នោះទេ​។

ដូច្នេះហើយ​ ទើប​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ឳពុកម្តាយ​ជា​ច្រើន ​តែង​តែ​ខំ​ស្វែង​រក​ នៅ​របប​អាហារ​ថ្មី ​ដែល​សម្បូរ​ទៅ​ដោយ​វី​តាមីន​អាច​ជំនួស​បបរ​ដែល​អាច ​ធ្វើ​ឲ្យកូនៗ ញុំា​បាន​ច្រើន ​ដើម្បី​ឆាប់​ធំ​ធាត់​ជាង​មុន​។ តែ​ក្នុង​នោះ ​អ្នក​អាណាព្យាបាល ក៏​ត្រូវ​តដឹង​ផងដែរថា ​របបអាហារ​មួយ​ចំនួន ​មិនមែន​ជួយ​ដល់​ការ​លូត​លាស់​និង ​ភាព​វ័យ​ឆ្លាត​របស់​ក្មេង​នោះទេ តែ​វា​បែរជា​អាច​ បង្ក​ទៅ​ជា​គ្រោះ​ថ្នាក់ ទៅកាន់​កូន​ៗ​ទៅ​វិញ ​ជា​ពិសេស​នោះ​គឺ ក្មេង​ដែល​មាន​អាយុ​ក្រោម​មួយ​ឆ្នាំ​៕

ចង់​ដឹង​ថា​មាន​របប​អាហារអ្វី​ខ្លះ​ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ទៅ​ដល់​ក្មេង​ដែល​មាន​អាយុ​ក្រោម​មួយ​ឆ្នាំ​នោះ​ទៅ​តាម​ដាន​ទាំងអស់​គ្នា​៖

១. អំបិល​
ក្មេង​អាយុក្រោម​មួយ​ឆ្នាំ ឳពុកម្តាយ​មិន​គួរ​កូន​ៗ ទទួល​ទាន​របបអាហារ​ណា ដែល​មាន​ជាតិ​ប្រៃ​នោះទេ។ ក្មេងៗ​អាយុក្រោម​១ឆ្នាំ ​ត្រូវ​ការ​តែ​០.៤​ក្រាម​ នៃ​របប​អាហារ ​ប្រចាំ​ថ្ងៃ​តែប៉ុណ្ណោះ​។

ខាង​ក្រោមនេះ ​ជា​កម្រិត​ជា​ប្រៃ​ដែល​ត្រឹម​ត្រូវ​សម្រាប់​ក្មេង​ៗ​៖

ក្មេង​ក្រោម​១២​ខែ ជាតិ​ប្រៃ​តិច​ជាង​១ ​ក្រាម ​ក្នុងមួយ​ថ្ងៃ​

ចាប់​ពី​១ ទៅ​៣​ឆ្នាំ ត្រូវការ​ជាតិ​ប្រៃ២ ក្រាម ​ក្នុង​មួយ​ថ្ងៃ​

ចាប់​ពី​៤ ទៅ​៦ ឆ្នាំ​ត្រូវការ​ជាតិ​ប្រៃ​៣ ក្រាម ​ក្នុង​មួយ​ថ្ងៃ

ចាប់​ពី​៧ ទៅ​១០​ឆ្នាំ ត្រូវការ​ជាតិ​ប្រៃ​៥ ក្រាម ​ក្នុង​មួយថ្ងៃ

ចាប់ពី​១១ឆ្នាំ​ឡើង​ទៅ ត្រូវការ​ជាតិ​ប្រៃ៦ ក្រាម ​ក្នុង​មួយ​ថ្ងៃ

២. ស៊ុត​ពណ៌ស​
ស៊ុត​គឺ​សម្បូរ​ទៅ​ដោយ ​ប្រតេអ៊ីន​វី​តាមីន​D រួម​ទាំង​សារធាតុ​រ៉ែ។ ក៏ប៉ុន្តែ​អាណាព្យបាល ត្រូវ​តែ​ដឹង​ដូច​គ្នា​ផងដែរថា​ ស៊ុត​គឺ​ជា​អាហារ​មួយ​មុខ ​ដែល​ងាយ​នឹង​មាន​ប្រតិកម្ម​សម្រាប់​កូន​ៗ ជា​ពិសេ​សនោះ​គឺ ​ស៊ុត​ពណ៌ស​។ ដូច្នេះ​សម្រាប់​កូនៗ ​ដែល​មាន​អាយុក្រោម​មួយ​ឆ្នាំ​ឳពុកម្តាយ​មិន​គួរ ឲ្យ​ពួកគេទទួល​ទាន​ស៊ុត ​នោះ​ទេប្រសើរ​ជាង​។

៣. ទឹក​ឃ្មុំ
ទឹក​ឃ្មុំ​គឺ​ជា អាហារ​ដែល​ជួយ សុខភាពបាន​យ៉ាង​ច្រើន​ប៉ុន្តែ​មិន​សាក​សម ​សម្រាប់​ក្មេង​ដែល​មាន​វ័យ​ ក្រោម​១ឆ្នាំនោះ​ទេ​។ មូល​ហេតុ ​ក៏​ព្រោះ​តែ​ទឹក​ឃ្មុំ មាន​ផ្ទុក​ទៅ​ដោយ ​ជាតិ​ផ្អែម​ខ្លាំង។ សម្រាប់​មនុស្ស​ធំ ​គ្មានគ្រោះ​ថ្នាក់​នោះ​ទេ តែ​សម្រាប់​ក្មេង​ ក្រោម​អាយុ​មួយ​ឆ្នាំ​ មាន​ប្រព័ន្ធរំលាយ​អាហារ​ខ្សោយ ​ដែល​ពេល​ខ្លះ​វា​អាច​បង្ក​ឲ្យ​ទៅ​ជា​ពុល ទល់​លាមក សន្លប់​ និង​ធ្ងន់​ធ្ងរ​អាច ​ប៉ះពាល់​ដល់​អាយុ​ជីវិ​ត​ក៏មាន​ដែរ។

៤. ទឹក​ដោះ​គោ​
យោង​តាម​ទស្សនា​វដ្តី ​ឳពុកម្តាយ​បាន​ឲ្យ​ដឹង​ថា​ទឹក​ដោះ​គោគឺ​ផ្ទុក​ទៅ​ដោយ ​ប្រូតេអ៊ីន​ជា​ច្រើន​ រួម​ទាំង​សារធាតុរ៉ែ​ ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​អាយុក្រោម​១ឆ្នាំ​មិន​ងាយ​ស្រួល​នឹង​រំលាយ​អាហារ​។ ហើយ​វាអាចបណ្តាល ឱ្យហើមពោះ ខូចតម្រងនោមទារក។

បន្ថែម​ពី​នេះ​ជាតិដែកវីតាមីនC និងសារធាតុចិញ្ចឹម មួយចំនួនទៀត នៅក្នុងទឹកដោះគោ ក៏មិនឆ្លើយតប នឹងតម្រូវការរបស់ទារក ក្នុងកំឡុងពេលនេះដែរ។ លើសពីនេះទៀត ទឹកដោះគោស្រស់កំប៉ុង បច្ចុប្បន្នក៏មានសារធាតុបន្ថែម ជាច្រើនដែលមិនងាយនឹង ឲ្យ​ប្រព័ន្ធរំលាយអាហារ របស់កុមារបាន​ស្រួល​នោះ​ទេ​។

Comments are closed, but trackbacks and pingbacks are open.