តើអូរ៉ាលសិចមានហានីភ័យឆ្លងរោគកម្រិតណា?
អូរ៉ាលសិច ឬការរួមសិចតាមមាត់សំដៅទៅលើការប្រើប្រាស់មាត់ឬអណ្តាតទៅប៉ះពាល់ប្រដាប់ភេទបុរសឬស្រ្តី ឬក៏រន្ធទ្វាក្រោយ។ គិតមកដល់ពេលនេះទៅហើយ មានមនុស្សជាច្រើនមិនទាន់មានការយល់ដឹងអំពីការអនុវត្តបែបនេះ ដោយសារតែការខ្មាសអៀនមិនហ៊ានសួរគ្រូពេទ្យឬអ្នកជំនាញដែលធ្វើឲ្យពួកគេប្រឈមមុខនឹងជំងឺកាមរោគនានា
យោងទៅតាមការឲ្យដឹងរបស់មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺ មានមនុស្សមួយចំនួនបានឆ្លងមេរោគអេដស៍តាមរយៈការធ្វើអូរ៉ាលសិច ក៏ប៉ុន្តែគេមិនធ្លាប់បានឃើញករណីដែលអ្នកទទួលអូរ៉ាលសិចឆ្លងមេរោគអេដស៍នោះឡើយ។
ក្រុមអ្នកជំនាញបានឲ្យដឹងថា អូរ៉ាលសិចដែលមិនបានការពារមានហានីភ័យឆ្លងមេរោគអេដស៍ទាបជាងទង្វើផ្លូវភេទដទៃទៀត ក៏ប៉ុន្តែគ្រប់គ្នាបានព្រមព្រៀងថា ដៃគូដែលធ្វើអូរ៉ាលសិចអាចឆ្លងមេរោគអេដស៍ដោយសារតែវាបានប្រសិនជាគ្មានការការពារជាពិសេសនៅពេលដែលដៃគូដែលមានផ្ទុកមេរោគបញ្ចេញទឹកកាមក្នុងមាត់របស់គាត់។
ការផ្តល់អូរ៉ាលសិចទៅដល់បុរសត្រូវបានគេបង្ហាញថា មានហានីភ័យមួយចំនួនទោះបីជាអ្នកវិទ្យាសាស្រ្តភាគច្រើនយល់ថា មានភាគរយទាបក៏ដោយ។ កត្តាមួយចំនួន ដូចជាការមានស្នាមដាច់រលាត់ ឬពងបែក ទោះបីជាតូចយ៉ាងណាក៏ដោយនៅក្នុងមាត់ អាចបង្កើនឱកាសនៃការឆ្លងមេរោគកាន់តែខ្ពស់។ ដើម្បីសុវត្ថិភាព ដៃគូគួរចៀសវាងឲ្យដៃគូម្ខាងទៀតបញ្ចេញទឹកកាមនៅក្នុងមាត់ ដោយបញ្ឈប់សកម្មភាពមុនពេលវាកើតឡើង ឬប្រើប្រាស់ស្រោមអនាម័យដែលគ្មានមេរោគ។
ការធ្វើអូរ៉ាលសិចទៅលើស្រ្តី ក៏ជាកត្តាហានីភ័យទាបមួយដែរ។ ភាគរយនៃការឆ្លងមានកាន់តែខ្ពស់ប្រសិនជាស្រ្តីមានឈាមរដូវ មានជំងឺកាមរោគផ្សេងទៀតក្រៅពីជំងឺអេដស៍ ឬក៏អ្នកធ្វើអូរ៉ាលសិចមានពងបែក ឬស្នាមដាច់រលាតនៅក្នុងមាត់។ គេអាចការពារបានដូចគ្នាដោយការប្រើប្រាស់ស្រោមអនាម័យ ឬសម្រាប់ការពារផ្សេងទៀតមានផ្លាស្ទិកស្អាតជាដើម។
ក្រៅពីជំងឺអេដស៍ អូរ៉ាលសិចដែលមិនមានការការពារអាចបណ្តាលឲ្យឆ្លងជំងឺកាមរោគជាច្រើនទៀតដូចជាជំងឺពងបែក (Herpes) ស្វាយ រោគប្រមះ ថ្លើមប្រភេទអា និងវីរុសដែលបង្កជាឬសលើស្បែក ប៉ារ៉ាស៊ីតលើប្រដាប់ភេទ និងជំងឺផ្សេងៗជាច្រើនទៀត៕
Comments are closed, but trackbacks and pingbacks are open.