បែកពី Mik តារាស្រី Bow លេចពាក្យចចាមអារ៉ាមស្នេហានឹងតារា២រូប ខណៈសាមីខ្លួនចេញមុខនិយាយបែបនេះ

ភ្នំពេញ៖ជាការពិត រឿងអាស្រូវស្នេហា​ រវាងតារាស្រី Bow Maylada និង Mik Thongraya បញ្ចប់ដោយមិនរលូន ថែមទាំងផ្អើលពេញពិភពសិល្បៈថៃ។ ទន្ទឹមនឹងការបែបគ្នារវាងអ្នកទាំងពីរ Bow បានលេចពាក្យចចាមអារ៉ាមស្នេហានឹងតារាប្រុសពីររូបគឺ Great Warintorn និង Alek Teeradetch ហើយអ្នកទាំង៣កំពុងស្ថិតក្នុងទ្រនំតែមួយ។
ទាក់ទិននឹងពាក្យចចាមអារ៉ាមស្នេហាដ៏រសើប ទាំង Bow និង Mik បែកគ្នាមិនទាន់បានប៉ុន្មានផង តារាស្រីរូបនេះបានបញ្ជាក់ជាសាធារណៈនៅក្នុងកម្មវិធីល្បីមួយដើម្បីស្រាយចង្ងល់ជូនមហាជនឱ្យអស់ការសង្ស័យ។
Bow Maylada បាននិយាយថាចំពោះ Great Warintorn នាងចាត់ទុកលោកដូចជាបងប្រុសអ៊ីចឹង ខណៈដែរ នាងស្គាល់តារាប្រុសរូបនេះជាយូរមកហើយ។ តួឯកស្រីរូបនេះបន្តថា ចំណែកឯ Alek Teeradetch បាននិយាយថាអ្នកទាំងពីរគ្រាន់តែនិយាយគ្នាធម្មតាប៉ុណ្ណោះ ខណៈដែរអ្នកទាំងពីរបានថត MV ជាមួយគ្នានៅក្នុងបទចម្រៀង “R U OK?”៕



Comments are closed, but trackbacks and pingbacks are open.