វិធីសាមញ្ញ ជួយសម្រកសាច់ខ្លាញ់ ត្រង់ផ្ទៃមុខ
មនុស្សភាគច្រើនតែង ឆ្ងល់ថាហេតុអ្វី ពួកគេមានរាងកាយស្គមទេ ប៉ុន្តែចំនែកមុខវិញគឺសុទ្ធតែសាច់ខ្លាញ់។ យ៉ាងណាមិញ វាក៏មានចំនុចខ្លះៗ ដែលជួយបន្ថយសាច់ត្រង់មុខ បានមួយផ្នែកដែរ៖
•ទឹក៖ ទឹកជាសារធាតុមួយជួយ ជះជាតិពុលចេញ ពីរាងកាយអ្នកបាន ដូច្នេះវាជា ចំនែកមួយជួយ អោយមុខអ្នកអាចស្រកជាតិខ្លាញ់ និងមានមុខតូចស្គមដែលអ្នកពេញចិត្តបាន។ ដូច្នេះអ្នកគួរតែ ពិសារទឹកអោយបានច្រើន ក្នុងមួយថ្ងៃ ។
•ផ្លែឈើ៖ អ្នកបានដឹងហើយថា ផ្លែឈើខ្លះមាន សារធាតុទឹក ដែលធ្វើអោយ អ្នកមានអារម្មណ៍ថា ឆ្អែតបាន និងមិនបង្កើនសាច់លើដងខ្លួន ជាពិសេសលើមុខអ្នកបាន។
•គ្រឿងស្រវឹង៖ គ្រឿងស្រវឹងភាគច្រើន មិនជួយដល់សុខភាពអ្នកទេ ជាពិសេសវា ថែមទាំងធ្វើអោយ មុខឡើងប៉ោងហើមបាន ប្រសិនបើអ្នកគួរតែ កាត់បន្ថយវាបាន វាជាការប្រសើរមួយក្នុងការ រក្សាមុខអ្នកអោយមានទម្រង់ស្អាត។
•គេងមិនគ្រប់គ្រាន់៖ ការគេងមិនគ្រប់គ្រាន់ វាបានបង្អាក់តួនាទីក្រពេញម៉្យាង ដែលផ្ទុកសារធាតុធាត់ មិនអោយរលាយបាន។ យ៉ាងណាមិញ អ្នកគួរតែគេង អោយបានគ្រប់គ្រាន់ ដើម្បីថែរក្សា សុខភាព និង អាចជួយរលាយសាច់ខ្លាញ់ ត្រង់មុខផង។
• អាចផាត់មុខបែបខ្មៅបន្តិចក្រោមចង្កា៖ អ្នកអាចយកម៉្សៅ រាងក្រម៉ៅបន្តិចមកផាត់ ត្រង់ក្រោមចង្ការ និងក្រោមថ្ពាល់ ដើម្បីជួយអោយអ្នកមានផ្ទៃមុខ តូចស្អាតបាន។
• ផ្លាស់ប្តូរស្ទាយរបស់អ្នក៖ ប្រសិនបើអ្នក មានមុខធំ បុន្តែអ្នកមិនចេះធ្វើសក់ អោយសមនឹងមុខទៀតនោះ វាកាន់តែធ្វើអោយ មុខអ្នកកាន់តែធំថែមទៀត។ ការតុបតែង ខ្លួនវាពិតជា សំខាន់ចំពោះ វិធីធ្វើអោយមុខអ្នកតូចបាន ជាពិសេសគឺម៉ូតសក់តែម្តង។
ខាងលើនេះ ជាវិធីមួយចំនួនជួយ អោយមុខអ្នកមាន សភាពតូចស្អាត ប៉ុន្តែវិធីនេះមិនប្រាកដថា អាចមានលទ្ធផលច្បាស់១០០% នោះទេ គឺអាស្រ័យនឹង ខ្លួនអ្នកថា អាចព្យាយាមអនុវត្តវាបាន រឺក៏អត់។
Comments are closed, but trackbacks and pingbacks are open.