វិធី៧យ៉ាង ជួយកម្ចាត់បញ្ហា ដុះក្បាលពោះ

ទាំងបុរស និងស្រ្តីរមែងចង់បាន ក្បាលពោះរាបស្មើរ ពីព្រោះវាក៏ជា ការទាក់ទាញមួយដែរនៅពេល អ្នកស្លៀកសំលៀកបំពាក់ រិតរាងក្នុងកម្មវិធីផ្សេងៗ។ យ៉ាងណាមិញវាមិនមែនជារឿងពិបាក នោះទេគ្រាន់តែអនុវត្តវិធីខាងក្រោម អ្នកនឹងទទួលបានក្បាលពោះរាបស្អាត៖

១) ពិសារទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ៖ វិធីនេះអាចកម្ចាត់សាច់ត្រង់ក្បាល ពោះបាន អ្នកអាចច្របាច់ទឹកក្រូចឆ្មារ ដាក់ក្នុងទឹកក្កៅតិចៗ និងលាយអំបិលបន្តិចផង។ ជាពិសេសអ្នកអាចពិសារទឹកក្រូចឆ្មារ ជារៀងរាល់ពេលព្រឹក។

២) ប្តូរបាយធម្មតាមក បរិភោគផលិតផលស្រូវសាលីវិញ៖ ដូចជាអង្ករសំរូប នំបុ័ងពណ៌ត្នោត ស្រូវសាលី និងគ្រាប់ធញ្ញជាតិជាដើម វាជួយអ្នក មិនសូវអោយ មានជាតិសាច់ត្រង់ក្បាលពោះ។

៣) ជៀសវាងពីសារធាតុផ្អែម៖ អាហារដែលមានជាតិផ្អែម និងភេសជ្ជះមានជាតិស្ករខ្ពស់ វាធ្វើអោយមានខ្លាញ់ក្នុង រាងកាយកាន់តែច្រើនឡើងៗ។

៤) ពិសារទឹកធម្មតា៖ ទឹកជាសារធាតុសំខាន់ម៉្យាងដែល ជួយដុតរំលាយអាហារបានល្អ និងកម្ចាត់ជាតិពុលពីរាងកាយអ្នកបានថែមទៀត។

៥) បន្ថែមបន្លែ និងផ្លែឈើ៖ ប្រសិនជាអាច អ្នកគួរតែបរិភោគផ្លែឈើជារៀងរាល់ពេល ព្រឹកនិងពេលល្ងាច វាជួយអោយអ្នកមាន ជាតិវីតាមីនក្នុងខ្លួន និងជួយអោយអ្នកឆ្អែតបាន។

៦) ចំអិនម្ហូបដោយលាយជាតិហិរបន្តិច៖ សារធាតុហិរមាន ដូចជាខ្ញី ម្រិច ពីព្រោះរបស់ទាំងនេះអាចដុតជាតិស្ករ ពីក្នុងខ្លួនអ្នក។

៧) អ្នកអាចបរិភោគខ្ទឹមឆៅបាន៖ អ្នកអាចទំពារជាមួយខ្ទឹមសជារៀងព្រឹក និងពេលល្ងាច។ វិធីនេះជួយ អោយអ្នកអាចស្រកទម្ងន់បាន និងអោយសរសៃឈាមរត់បានស្រួល។

ទាំងនេះ គឺជាវិធីសាស្រ្តដែល អាចជួយកាត់បន្ថយក្បាលពោះ ដូច្នេះអ្នកអាចយកចំនុចខាងលើ មកអនុវត្តបាន។

Comments are closed, but trackbacks and pingbacks are open.