ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ដោយកាលពីមួយរយៈមុន កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី ទើបតែទទួលបានងារជាលោកជំទាវ ក្រោយក្ដោបបានតំណែងជាជំនួយការផ្ទាល់របស់ប្រធានព្រឹទ្ធសភា
ហើយក្រោយពីនោះមិនបានប៉ុន្មានក៏បានសម្រេចចិត្តសែនព្រេនរៀបការបន្តិចបន្ទួចជាមួយនឹងលោក កែវ ដេវីត ដែលជាគូដណ្ដឹងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។
បើទោះបីជាពួកគេមិនបានរៀបចំពិធីមង្គលការតាមក្បួនប្រពៃណីធំដុំ ព្រោះបរិបទជំងឺកូវីដ-១៩ កំពុងរីករាលដាលក្តី ប៉ុន្តែកីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ក៏បានរស់នៅក្នុងជីវិតពោលពេញដោយក្ដីសុខជាមួយលោក កែវ ដេវីត ដែលជាស្វាមី ហើយជារឿយៗប្ដីប្រពន្ធអ្នកទាំងពីរស្រឡាញ់ និង ផ្អែមល្ហែមដាក់គ្នាខ្លាំងណាស់ ។
ដោយឡែក ក្រោយពីបានភ្ជាប់ចំណងស្នេហ៍យ៉ាងស្ងប់ស្ងាត់មានលក្ខណៈគ្រួសារតូចតាចអស់រយៈពេលប្រមាណជា ៤ ខែកន្លងទៅនោះ រឿងល្អៗជាច្រើនបានកើតឡើងជាបន្តបន្ទាប់ក្នុងជីវិតគូរបស់ពួកគេ ហើយចុងក្រោយនេះអ្វីដែលគួរឱ្យរំភើបខ្លាំង គឺកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានមានដំណឹងល្អ ដោយនាងបានពពោះកូនដំបូងហើយ ដើម្បីបំពេញន័យជីវិតគូរបស់នាង និង ស្វាមី កាន់តែមានសុភមង្គលថែមទៀត ។
បើនិងាកទៅមើលលោក កែវ ដេវីត វិញ ស្របពេលដែលភរិយាបានពពោះកូនដំបូងនោះ គេចាប់អារម្មណ៍ឃើញលោករំភើបសប្បាយរីករាយមិនចាញ់ភរិយាខ្លួនប៉ុន្មានឡើយ ហើយក្នុងនោះដែរ លោកក៏បានបង្ហោះរូបភាពថ្នាក់ថ្នមភរិយា អមជាមួយនឹងការផ្តល់ក្តីស្រឡាញ់ យកចិត្តទុកដាក់ភរិយាកាន់តែខ្លាំងឡើងថែមទៀត ។ ដំណឹងទទួលបានទាយាទដំបូងនេះដែរ ក៏បានធ្វើឱ្យមហាជនចូលរួមអបអរសាទរយ៉ាងច្រើនចំពោះគូស្វាមីភរិយានេះផងដែរ ៕
Comments are closed, but trackbacks and pingbacks are open.