ល្បីថាខ្លាំង! ឥឡូវនេះមកដឹងពីគុណភាព និងរឿងគួរជៀសវាងពេលដែលប្រើប្រាស់ថ្នាំប្រភេទនេះរួច

កាលពីពេលថ្មីៗនេះហើយមានថ្នាំគ្រាប់ម៉្យាងដែលមានឈ្មោះថា LianHua QingWen JiaoNang ហើយថ្នាំនេះក៏​កំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដែរ។ ថ្នាំនេះគឺជាការបុរាណចិនដែលមានគុណភាព ហើយបើយោងតាមការចុះ​ផ្សាយរបស់សារព័ត៌មាន xinhuanet ក៏បានឱ្យដឹងដែរថា ថ្នាំនេះវាមានសមត្ថភាពខ្លាំងនៅក្នុងការជួយពន្លឿនការព្យាបាលអ្នកជំងឺ​កូវីដ១៩ ឱ្យឆាប់ជា។

កាលពីចុងខែមេសាកន្លងទៅនេះដែរ ប្រទេសកម្ពុជាក៏ទើបតែទទួលបានឱសថបុរាណចិន LianHua QingWen JiaoNang នេះចំនួន ៨៨០០ប្រអប់ ពីមិត្តដែកថែបដែរ គឺប្រទេសចិន។ តើអ្នកមានបានដឹងទេថាថ្មាំបុរាណចិនប្រភេទនេះ មានគុណភាព និងចំណុចគួរជៀសវាងអ្វីខ្លះបន្ទាប់ពីប្រើប្រាស់ថ្នាំនេះរួច?

បើតាមប្រភពពី ទីភ្នាក់ងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP បានឱ្យដឹងថាថ្នាំនេះវាមានសមត្ថភាពព្យាបាលដូចជា៖ ជម្រះមេរោគ និងបណ្តេញជាតិពុលបណ្តេញធាតុក្តៅចេញពីក្នុងសួតប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្តាសាយរាតត្បាតដែលមានអាការៈមានជាតិពុលដែលជាធាតុក្តៅចូលទៅដល់ក្នុងសួត ដែលមានអាការៈជំងឺ៖ ឡើងកម្តៅឬក្តៅខ្លាំង រងារញាក់ ឈឺសាច់ដុំ តឹងច្រមុះ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតក ឈឺក ឡើងកន្ទួលស្បែក អណ្តាតឡើងជ្រាំងពណ៌លឿងស្រាល ឬលឿងខ្លាំងជាដើម។

ស្តង់ដារប្រើប្រាស់៖ ថ្នាំមួយគ្រាប់មានទម្ងន់ ០.៣៥ក្រាម

វិធី និងកម្រិតប្រើប្រាស់៖ ជាប្រភេទថ្នាំលេប លេបម្តង៤គ្រាប់ ១ថ្ងៃ៣ដង

ប្រតិកម្មមិនល្អក្រោយប្រើប្រាស់៖ ទិន្នន័យដែលបានតាមដាន និងសាកល្បងក្រោយពីថ្នាំបានដាក់លក់នៅលើទីផ្សារ មានដូចជា មានប្រតិកម្មមិនល្អជាមួយពោះវៀន ដូចជាចង់ក្អួត ក្អួតចង្អោរ រាគមូល ចុកពោះ ធ្វើទុកក្រពះរកក្អួត ស្បែកឡើងកន្ទួល រមាស់ ស្ងួតក វិលមុខជាដើម។

បំរាម៖ បុគ្គលដែលមានប្រតិកម្មជាមួយសមាសធាតុផ្សំនៃឱសថមួយនេះហាមលេប

ចំណុចគប្បីប្រុងប្រយ័ត្ន៖

១. តម ស្រា បារី និងបរិភោគរបស់ហិរ ត្រជាក់ មានជាតិខ្លាញ់ច្រើនជាដើម

២. ពេលកំពុងប្រើប្រាស់ឱសថមួយនេះ មិនតម្រូវឱ្យប្រើប្រាស់ថ្នាំប៉ូវចិនផ្សេងៗក្នុងពេលតែមួយទេ

៣. បុគ្គលដែលផ្តាសាយដោយត្រូវខ្យល់ត្រជាក់មិនគួរប្រើប្រាស់នូវឱសថមួយនេះទេ

៤. បុគ្គលដែលមានជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ បុគ្គលដែលមានជំងឺរ៉ាំរ៉ៃថ្លើមធ្ងន់ធ្ងរ ទឹកនោមផ្អែម ជំងឺក្រលៀនជាដើម ត្រួវប្រើប្រាស់ក្រោមវេជ្ជបញ្ជារបស់គ្រូពេទ្យ

៥. កូនក្មេង ស្រ្តីមានផ្ទៃពោះ ស្រ្តីស្ថិតកំពុងបំបៅដោះកូន និងមនុស្សវ័យចំណាស់មានសុខភាពខ្សោយដែលមានផាលខ្សោយ និងលាមករាវត្រូវប្រើប្រាស់ឱសថនេះក្រោមវេជ្ជបញ្ជារបស់គ្រូពេទ្យ

៦. អ្នកជំងឺក្តៅខ្លួន និងមានសីតុណ្ហភាពលើសពី ៣៨,៥អង្សារ គួរទៅពិនិត្យជំងឺនៅឯមន្ទីរពេទ្យ

៧. ត្រូវប្រើប្រាស់តាមស្តង់ដារប្រើប្រាស់ដោយកម្រិត ផលិតផលមិនគួរប្រើប្រាស់ក្នុងរយៈពេលយូរទេ

៨. បើប្រើប្រាស់ឱសថមួយនេះរយៈពេល៣ថ្ងៃហើយ គ្មានប្រសិទ្ធភាព គួរទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យ

៩. អ្នកប្រតិកម្មជាមួយឱសថមួយនេះហាមប្រើប្រាស់ អ្នកមានអាការៈសុខភាពងាយប្រតិកម្ម សូមប្រើប្រាស់ដោយប្រុងប្រយ័ត្ន

១០. ប្រសិនបើប្រសិទ្ធភាពនៃឱសថមួយនេះមានការប្រែប្រួល ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់

១១. អ្នកជំងឺវ័យកុមារត្រូវប្រើប្រាស់ដោយមានមនុស្សវ័យជំទង់នៅក្បែរ

១២. ត្រូវទុកដាក់ឱសថមួយនេះនៅកន្លែងដែលកូនក្មេងមិនអាចប៉ះពាល់ផ្តេសផ្តាសបាន

១៣. ប្រសិនបើប្រើប្រាស់ឱសថផ្សេង មុនប្រើប្រាស់ឱសថនេះគួរប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ឬឱសថការីជាមុនសិន

១៤. កីឡាករគួរធ្វើការប្រើប្រាស់ដោយប្រុងប្រយ័ត្ន

១៥. ពេលហែកថង់ការពារសំណើមខាងក្រៅចេញសម្រាប់ប្រើប្រាស់ ត្រូវរក្សាទុកកុំឱ្យមានសំណើមដល់បន្ទះថ្នាំ។

គូសបញ្ជាក់ផងដែរថា កាលពីប្រទេសចិនចាប់ផ្ដើមផ្ទុះកូវីដ១៩ ដំបូងៗ គឺគេអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ហើយបើនៅប្រទេស KUWAIT ឯណោះវិញក៏បានលើកសរសើរថាថ្នាំចិនសែប្រភេទ​នេះវាពិតជាមានសមត្ថភាពខ្លាំង នៅក្នុងការជាព្យាបាលជំងឺកូវីដ១៩ បានយ៉ាងល្អ។

Comments are closed, but trackbacks and pingbacks are open.