តិចនិកធម្មជាតិ ទាំង៦យ៉ាង អាចជួយអោយអ្នក សម្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាព

ទាំងមនុស្សប្រុស និងស្រី មិនដែលចង់បាន ទម្ងន់ខ្លួនលើស រឺក៏ធាត់នោះទេ គឺតែងតែត្រូវការនូវ រូបរាងស្អាតនិងសង្ហាហើយ។ ចំពោះអ្នកខ្លះ ព្យាយាមលេបថ្នាំ អោយទម្ងន់ខ្លួនស្រក រឺក៏ខំបង្អត់អាហារខ្លួនឯងជាដើម។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្ត នឹងអស់បារម្ភ ពីបញ្ហាឡើងទម្ងន់ ពីព្រោះមានតិចនិក ធម្មជាតិមួយចំនួន អាចជួយអ្នកបាន អោយស្រកទម្ងន់ យ៉ាងមានប្រសិទ្ធភាព៖

១) បរិភោគអាហារទៀងពេល៖ បើអ្នកចង់អោយ ទម្ងន់ស្រក អ្នកគួររៀបចំពេលវេលា បរិភោគអោយបានត្រឹមត្រូវ មិនមែនចេះតែ បរិភោគ គ្រប់ម៉ោងនោះទេ វាកាន់តែអោយអ្នក ឡើងទម្ងន់លើសដើម ។ ដូច្នេះអ្នកត្រូវ ចាត់ចែងពេលវេលា អោយបានច្បាស់លាស់ ថាពេលណា អ្នកបរិភោគអាហារ។

២) រៀបចំជាមួយរបបអាហារជាថ្មី៖ មានបន្លែ ផ្លែឈើ ពីព្រោះសារធាតុទាំងនេះ មិនបង្កអោយមានជាតិខ្លាញ់ ក្នុងសរីរាង្គនោះទេ ថែមទាំងអាច ផ្តល់ថាមពល ដល់អ្នកបានទៀតផង។ បន្ថែមពីនេះទៅទៀត ទឹកសណ្តែកក៏អាច បញ្ចុះជាតិខ្លាញ់ ត្រង់ក្បាលពោះរបស់អ្នក បានផងដែរ។ ក្នុងនោះ បើសិនជា ពិសារទឹកសណ្តែកមួយកែវ ជារៀងរាល់ព្រឹក រឹតតែប្រសើរ ផងដែរ។

៣) កាត់បន្ថយជាតិផ្អែម៖ ប្រសិនបើអ្នក ចង់អោយទម្ងន់អ្នកស្រក គួរតែកាត់បន្ថយជាតិផ្អែម ដូចមានក្នុងអាហារ ភេសជ្ជៈ រឺក៏នំចំនីផ្សេងៗ។ ដូចអ្នកដឹងស្រាប់ហើយ ថាជាតិផ្អែម អាចកើនទម្ងន់បាន យ៉ាងឆាប់រហ័ស។

៤) កុំបង្អត់អាហារពេលព្រឹក៖ មនុស្សមួយចំនួនបានគិតថា ដើម្បីស្រកទម្ងន់គឺ ត្រូវតមអាហារពេលព្រឹក ទើបអាចឃើញលទ្ធផលល្អបាន។ ប៉ុន្តែការគិតអញ្ចឹងគឺ ខុសហើយ អាហារពេលព្រឹកពិតជា សំខាន់ណាស់ ប្រសិនបើអ្នកមិនបរិភោគ វាអាចធ្វើអោយអ្នក ឈឺក្រពះបាន និងមិនអាចស្រកទម្ងន់ ដូចអ្វីដែលអ្នកប៉ងប្រាថ្នានោះទេ។ ដូច្នេះបើអ្នកមិនចង់អោយសុខភាពក្រពះ អ្នកខូចទេគួរតែ បញ្ឈប់នូវទង្វើ ការបង្អត់អាហារ ពេលព្រឹកនេះទៅ គួរតែផ្លាស់ប្តូរមកបរិភោគ អាហារពេលព្រឹកជាមួយ ជាតិសរសៃអោយបានច្រើនវិញ ដើម្បីអាចអោយអ្នកមាន រាងស្អាត និងមានថាមពលបាន ពេញមួយថ្ងៃបាន។

៥) ហាត់ប្រាណ៖ វាជាវិធីមួយដែលអាច ជួយអ្នកអោយមាន សុខភាពល្អ និងអាចស្រកទម្ងន់បានទៀត។ ជាពិសេសអ្នក គួរតែចំនាយពេល យ៉ាងហោចណាស់ ត្រឹម៣០នាទី មកហាត់ប្រាណ ដើម្បីកម្ចាត់ជាតិពុល និងជាតិខ្លាញ់បាន។

៦) ពិសារទឹកអោយបានច្រើន៖ ទឹកជាសារធាតុមួយដែល ល្អចំពោះសរីរាង្គខាងក្នុង របស់អ្នក។ វាជួយលាងសម្អាតជាតិពុល ពីក្នុងខ្លួន និងអាចអោយអ្នក ឆ្អែតផងដែរ ពីព្រោះនៅពេលអ្នកពិសារទឹកចាប់ពី១៥កែវឡើងទៅ ក្នុងមួយថ្ងៃ អ្នកនឹងមានអារម្មណ៍ថា តឹងពោះ ដូច្នេះអ្នកនឹងមិននឹកឃើញ អាហារផ្សេងៗទៀតទេ។

តិចនិកទាំង៦ យ៉ាងនេះ អាចជួយអ្នកអោយសម្រក ទម្ងន់បាន ដោយមិនចាំបាច់ ចំណាយលុយទៅទិញ ថ្នាំសម្រកអ្វីនោះទេ។

Comments are closed, but trackbacks and pingbacks are open.