ក្ដៅ!! អាជ្ញាធរបន្ថែមការរឹតបន្តឹងការចេញចូលបន្ថែម បន្ទាប់ពីរកឃើញអាជីវករលក់ត្រីម្នាក់…

(កណ្ដាល)៖ ក្រោយរកឃើញអាជីវករលក់ត្រីនៅក្នុងផ្សារកីឡដ្ឋានខេត្តកណ្ដាលម្នាក់ឈ្មោះ ជិន សម្ភស្ស វិជ្ជមានកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរមិនបានបិទផ្សារនោះឡើយ តែបានបន្ថែមការរឹតបន្តឹការធ្វើដំណើរចេញ-ចូលផ្សារកីឡដ្ឋាននេះខ្លាំងជាងមុន…

ថមថយបានបន្តិច! ស្ថានការណ៍ថ្ងៃនេះ មានអ្នកឆ្លងកូវីដ ៤៣១ ​នាក់ ភាគច្រើនឆ្លងក្នុងសហគមន៍…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។…

៤នាក់ទៀតហើយ !!! ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ នៅថ្ងៃនេះ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់អ្នកជំងឹកូវីដ១៩ ចំនួន ៤នាក់ទៀត ដោយសារជំងឺកូវីដ១៩។ យោងតាមសេចក្តីជូនព័ត៌មានដែល ក្រសួងបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង ៤នាក់ ដែលបានទទួលមរណភាពនេះរួមមាន៖…

សូមប្រុងប្រយ័ត្ន !!! ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ឥទ្ធិពលជ្រលងសម្ពាធទាប…

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ជ្រលនៃសម្ពាធទាបឥណ្ឌា…

ក្ដៅ!! ក្រសួងសុខាភិបាល ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមសេចក្តីជូនដំណឹងដដែលនេះ…

ព្រហើនមែន!!! រថយន្តគិលានសង្រ្គោះឯកជនមួយដឹកមនុស្ស០២នាក់ពីពេទ្យលោកសង្ឃភ្នំពេញមក…

ខេត្តរតនគិរី: កាលពីវេលាម៉ោង២៣:៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ…

កាន់តែច្រើន !!! ថ្ងៃទី១៩នេះ អ្នកឆ្លងកូវីដ កាន់តែច្រើន 624នាក់ និងខណៈអ្នកជំងឺចំនួន…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្ត រកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មី ច្រើនណាស់ គឺរហូតដល់ 624នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ (465នាក់) ព្រះសីហនុ (144នាក់) តាកែវ…

បិទហើយ!!! រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចបិទផ្សារសាំហាន់ (ផ្សារធំទួលសង្កែ)…

(ភ្នំពេញ)៖ អាជ្ញាធរបានសម្រេច Lockdown បិទផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោយអាជ្ញាធរសហការជាមួយក្រុមការងារមន្ត្រីសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ-១៩…

ដំណឹងល្អ!! សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសពីការលក់អង្ករបញ្ចុះតម្លៃ…

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការលក់អង្ករបញ្ចុះតម្លៃ ក្នុងពេលដែលប្រជាពលរដ្ឋ កំពុងជួបការលំបាកក្នុងពេលអនុវត្តវិធានការបិទខ្ទប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។…